CamNews

តារា 

គ្រួសារខាងតារាស្រីនាង Janie និងគ្រួសារអនាគតស្វាមី ជួបគ្នាតាំងពីពេលណា ទើបសម្រេចភ្ជាប់សាច់ភ្ជាប់ឈាមនឹង

ថៃ ៖ ប្រធានបទរៀបការរបស់នាង Janie Tien Phosuwan កំពុងតែក្លាយជាប្រធានបទដ៏ក្តៅកគុកមួយ ធ្វើឲ្យប្រជាជនថៃចាប់អារម្មណ៍យ៉ាងខ្លាំងមែនទែន ។ 

នៅក្នុងនោះផងដែរ ក៏មានហ្វេនៗជាច្រើនមានចម្ងល់ថា តើគ្រួសារខាងតារាស្រីនាង Janie និងគ្រួសារលោក Mickey Allapach Na Pombhejara ដែលជាអនាគតស្វាមីរបស់នាង ជួបគ្នាតាំងពីពេលណា ទើបសម្រេចភ្ជាប់សាច់ភ្ជាប់ឈាមនឹងគ្នា ។ 

យោងតាមប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា គ្រួសារទាំងសងខាងបានជួបជុំគ្នា នៅក្នុងការបើកសម្ពោធ 911 by JT ដែលក្លឹបហាត់ប្រាណ ដែលបង្កើតដោយតារាសម្តែងស្រីវ័យ ៣៦ ឆ្នាំនេះដោយផ្ទាល់ដៃ ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

គួរបញ្ជាក់ឲ្យដឹងថា នាង Janie Tien Phosuwan និងលោក Mickey Allapach Na Pombhejara នឹងរៀបការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៨ ខាងមុខនេះតែម្តង ។ ហើយអនាគតកូនកំលោះនិងកូនក្រមុំទាំងពីរដួងនេះ ក៏បានប្រកាសថែមទៀតដែរថា ក្រោយរៀបការហើយ ២ ថ្ងៃ ពោលគឺថ្ងៃទី ២០ ខែតុលា ពួកគេនឹងបង្កើតពិធីជប់លៀងជាលក្ខណៈផ្ទាល់ខ្លួននៅលើកោះមួយ ៕

ក្រុមគ្រួសារទាំងសងខាងជួបជុំគ្នា

អនាគតម្តាយក្មេក និងអនាគតស្វាមីរបស់នាង Janie




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Janie Tien Phosuwan Mickey Allapach Na Pombhejara