CamNews

តារា 

Liu Yifei ដាក់ពាក្យប្តឹង ព្រោះលេចចេញរូបភាពស្រាត កាត់តដូចមែនទែន

ថ្មីៗនេះ អ្នកគាំទ្ររាប់ពាន់នាក់មានការខឹងសម្បារ និងជេរប្រទេចយ៉ាងខ្លាំងទៅលើជណបង្ក
នៅពេលដែលរូបភាពក្តីសាច់មួយចំនួនដែលបានត្រូវគេកាត់តតាម Photoshop របស់តារាភាព
យន្តស្រីរបស់ចិនដ៏ស្រស់ស្អាតគឺនាង Liu Yifei (ស៊ាវ ឡុងនី) ត្រូវបានបង្ហោះជាសាធារណៈ
នៅលើអ៊ីនធឺណេត។

តាមប្រភពបានឲ្យដឹងថា បណ្តារូបភាពក្តៅសាច់ទាំងនេះ ត្រូវបានឃើញនៅលើ Forum មួយ
របស់ប្រទេសចិន ហើយបានជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងដល់សាម៉ីខ្លួន គឺតារាស្រីដ៏ស្រស់ស្អាត
Liu Yifei ។

ក្រោយពីបណ្តារូបភាពទាំងនេះ ត្រូវបានរាលដាលពេញអ៊ីនធឺណេត ក្រុមហ៊ុនរបស់នាង Liu Yifei
បានចេញសេចក្តីប្រកាស ដោយកំណត់ថា បណ្តារូបភាពទាំងនេះគឺជារូបភាពកាត់ត Photoshop
ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់ Liu Yifei ហើយក្រុមហ៊ុនក៏បានដាក់ពាក្យប្តឹងដើម្បីចាប់ជនដែលពាក់
ព័ន្ធមកផ្តន្ទាទោសទៅតាមច្បាប់៕

ដោយ៖ សិលា
ប្រភព៖ VGT


Tags: Liu Yifei nude collage-like entertainment star chinese