CamNews

គំនូរ-សិល្បៈ 

គំនូរ 3D យក្សដ៏មហិមា វែង និងធំជាងគេ ជាប់ក្នុងកំណត់ត្រាពិភពលោក

គំនូររូប 3D ដ៏ធំមហិមា ត្រូវគូរនៅលើដងផ្លូវមួយ នៅសកលវិទ្យាព័ត៌មាន នៅក្នុងទីក្រុង Nanjing
ប្រទេសចិន។

គំនូររូប 3D នៅលើដងផ្លូវនេះ គឺមានប្រវែង ៣៦៥ម៉ែត្រ  មានទទឹងទំហំ ៧,៥ម៉ែត្រ និង មានផ្ទៃ
ក្រឡាសរុបទំហំ ២,៦០០ម៉ែត្រការ៉េ។ គំនូរ 3D ដ៏ធំមហិមានេះ ត្រូវរចនា និងគូរចេញជារូបភាព
ផ្សេងៗខុសប្លែកពីគា្នដូចជា រូបភាព អគាររលំ ផ្កា ភ្នំ និងជារូបឧបករណ៍ផ្សេងៗ ទៀត ជាច្រើន
ដូចជាទិដ្ឋភាពពិតៗ ដែលអាចទាក់ទាញឱ្យភ្ញៀវទេសចរក្នុងតំបន់  និង ក្រៅប្រទេស  ចូលមក
ទស្សនា និងថតយកទេសភាព 3D ដ៏ស្រស់ស្អាត។

ជាពិសេស រូបគំនូរ 3D នៅលើដងផ្លូវដ៏អស្ចារ្យនេះ ត្រូវជាប់នៅក្នុងបញ្ជីកំណត់ត្រាពិភពលោក
ដែលមានរូបគំនូរ​ 3D ដ៏វែង និងធំជាងគេ នៅលើពិភពលោក៕

សូមទស្សនា រូបភាព ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ chinadaily 


Tags: picture,  Nanjing 3D street painting sets world record