ផ្លែស៊េរីយក្សដ៏ធំមហិមា ដែលត្រូវផ្គុំឡើងដោយ តុក្តតាកូនទាពណ៌លឿងតូចៗ ចំនួន ១៥,០០០
ក្បាល នៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន បានទាក់ទាញភ្ញៀវទេសចរ ជាច្រើនមកទស្សនា
និងថតយករូបភាពផ្លែស៊េរីយក្ស ទុកជាអនុស្សាវរីយ៍។
ប៉ុន្តែ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ ភ្ញៀវទេសចរទាំងនោះ បានបេះ (បក) យកតុក្តតាកូនទាតូចៗ
ទាំងនោះ ស្ទើរតែគ្មានសល់ចេញពីរូបសំណាក់ផ្លែស៊េរីយក្ស។ អំពើទាំងនេះ ត្រូវបានក្រុមអ្នក
ប្រើប្រាស់បណ្តាញសង្គមនៅលើអ៊ិនធឺណែត យកមកជជែកពិភាក្សាគ្នា ផ្អើលពេញប្រទេសចិន
និង បានថ្កោលចំពោះទង្វើ ដ៏អាក្រក់មួយនេះ ដែលបណ្តាលឱ្យខូចខាត់តម្លៃជាទឹកប្រាក់ចំនួន
១៦,១០០ ដុល្លារ៕
សូមទស្សនា រូបភាព ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ chinadaily