CamNews

ប្លែកៗ 

ប្ដីប្រពន្ធ មានមុខមាត់ដូចកូនភ្លោះ ៖ ស្លៀករ៉ូបរៀបការដូចគ្នា បើទោះត្រូវអាជ្ញាធរ ហាមឃាត់

តាំងពីយូរមកហើយ គូស្វាមីភរិយាវ័យក្មេងនេះ បានយកចិត្តទុកដាក់ក្នុងការតុបតែងខ្លួន ឱ្យដូច
គ្នា តាំងពីរង្វង់មុខ ម៉ូដសក់ និងសម្លៀកបំពាក់។ល។ បែបនេះហើយ ធ្វើឱ្យមនុស្សមិនតិចនោះទេ
ច្រឡំថា ពួកគេជាកូនភ្លោះ។

កូន​កម្លោះ Alina Davis (ស្ដាំ) និងកូន​ក្រមុំ Alison Brooks


ដោយសារតែមានភាពដូចគ្នាដែលស្ទើរតែមិនគួរឱ្យជឿយ៉ាងនេះ ប្ដីប្រពន្ធវ័យក្មេង ជាជនជាតិ
រុស្ស៊ី គឺ Alina Davis និង Alison Brooks តែងត្រូវគេជឿថា ជាកូនភ្លោះ ឬក៏ជាមនុស្សស្រីស្រឡាញ់
ស្រីដូចគ្នា។ តាមការពិត ពួកគេគឺជាគូស្វាមីភរិយាដែលស្រឡាញ់មនុស្សផ្ទុយភេទ ប៉ុន្ដែប្លែកត្រង់
ថា ពួកគេចូលចិត្តតុបតែងខ្លួន ដូចគ្នា។

កម្លោះ Alina Davis មុន​នេះ ជា​កូន​ប្រុស​សុទ្ធ​សាធ
ឈ្មោះ Dmitry Kozhukhov


កូនកម្លោះ Alina Davis ដែលមុននេះ គឺ Dmitry Kozhukhov អាយុ ២៤ឆ្នាំ កើតមកជាកុមារា ក៏
ប៉ុន្ដែ ក្រោយមក Alina Davis ក៏សារភាពថា ខ្លួនជាមនុស្សស្រឡាញ់ ទាំងពីរភេទ។  Alina មាន
អារម្មណ៍ថា ពេញចិត្ត នៅពេលបានធ្វើជានារីភេទ ប៉ុន្ដែ Alina ក៏នៅតែចង់ទាក់ទាញនារីដទៃៗ
ដោយសារតែកត្តាបុរសភេទ បង្កប់ជ្រៅក្នុងបេះដូង។

កម្លោះ Alina Davis ចូល​ចិត្ត​តុប​តែង​ខ្លួន ជា​នារី​ភេទ


ក្រៅពីរង្វង់មុខ Alina ក៏ទុកសក់ និងធ្វើសក់ តុបតែងខ្លួន និងស្លៀកពាក់ដូចទៅនឹងប្រពន្ធរបស់
ខ្លួន គឺនាង Alison អាយុ ១៩ឆ្នាំ។ សម្រាប់ Alina ស្ដ្រីគឺជាភេទដែលមានសម្រស់ស្រស់ស្អាត
ស្រាប់ ប៉ុន្ដែប្រសិនបុរសដែលមានសម្រស់ដូចនារីភេទ នោះ វាគឺជាប្រការប្រសើរជាងទៅ
ទៀត។

កូន​កម្លោះ បីកូន​ក្រមុំ


កាលពីខែឧសភាកន្លងទៅ Alina និង Alison បាននាំគ្នាទៅកាន់ការិយាល័យសមត្ថកិច្ចមូលដ្ឋាន
នៅឯក្រុង Moscow ដើម្បីចុះឈ្មោះរៀបការ។ បើទោះជាទទួលបានការអនុញ្ញាត ប៉ុន្ដែ Alina និង
Alison ត្រូវបានហាមមិនឱ្យស្លៀករ៉ូបអាពាហ៍ពិពាហ៍ដូចគ្នា ព្រោះថា វានឹងជះឥទ្ធិពលមិនល្អដល់
សង្គម។

អត្ត​សញ្ញាណ​របស់ កូន​ក្រមុំ មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​នៅ​ឡើយ ប៉ុន្ដែ​នាង​មាន​
រហ័ស​នាម​ថា Alison Brooks

យ៉ាងនេះក្ដី នៅក្នុងថ្ងៃរៀបការ អ្នកទាំងពីរ នៅតែសម្រេចចិត្ត ស្លៀករ៉ូបដូចគ្នា។ ពួកគេយល់ថា
ពុំមានច្បាប់ណាមួយ ហាមមិនឱ្យគូស្វាមីភរិយាថ្មី ស្លៀករ៉ូបដូចគ្នានោះទេ។


Alina ឱ្យដឹងថា ៖ “យើងនឹងមិនមានភាពឯកានោះទេ ប្រសិនជួបបញ្ហាផ្នែកភេទ។ ខ្ញុំចង់ផ្ញើសារ
ដល់បណ្ដា​គូស្នេហាដែលកំពុងមានបំណងរៀបការដូចយើងខ្ញុំ ប៉ុន្ដែ ភ័យខ្លាចមិនត្រូវបានគេ
អនុញ្ញាត។ ចូរយល់ថា ៖ ពួកគេមិនអាចបដិសេធចោលយើងបាននោះឡើយ”៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Daily Mail