CamNews

ព័ត៌មានជាតិ 

ភ្ញៀវចូលច្រៀង ខារ៉ាអូខេ ផ្អើលនឹងស្រមោល រវល់ដល់សមត្ថកិច្ច

មណ្ឌគិរី៖ ភ្ញៀវចូលច្រៀង កំសាន្តនៅខារ៉ាអូខេ យីហោ វង្ស ភ័ក្រ្តធារី ស្ថិតនៅក្បែរ រង្វង់មូលដៃ
ប្រាំបី ផ្លូវចូល ភ្នំដោះក្រមុំ ត្រូវភ័យខ្លាចយ៉ាងស្លន់ស្លោរ បង្កភាព ភ្ញាក់ផ្អើលដល់មន្រ្តី អាវុធហត្ថ
ខេត្ត-ក្រុង និង នគរបាលតែពេលសមត្ថកិច្ចចុះទៅពិនិត្យ មិនមានអ្វីគួរឲ្យសង្ស័យនោះទេ ។ 
ហេតុការណ៍នេះបានកើតឡើង កាលពីយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៣ វេលាម៉ោង០៩ និង
២៥នាទី។

លោក ឆេង សូរីយា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានដឹកនាំកំលាំងចុះប្រតិបត្តិការនេះ
បានឲ្យដឹងថា ចំពោះភ្ញៀវ ដែលចូលទៅច្រៀង កំសាន្តនៅខារ៉ាអូខេ ខាងលើនេះ គឺពុំមានបញ្ហា
នោះទេ គ្រាន់តែសុំឲ្យសមត្ថកិច្ចជួយការពារសន្តិសុខខ្លាចមានបញ្ហាកើតឡើង ។ បន្ទាប់មកលោក
ឆេង សូរីយា ក៍បានបញ្ជាឲ្យ កំលាំងសមត្ថកិច្ច ដកថយមួយចំនួន រីឯមួយចំនួនទៀត ចូលទៅការ
ពារភ្ញៀវ ដែលកំពុងច្រៀងសប្បាយ ។

លោក វង្ស រចនា នាយការិល័យព្រហ្មទ័ណ្ឌ អាវុហត្ថខេត្តបាន ឲ្យដឹងថា ហេតុការណ៍ ដែលនាំឲ្យ
ភ្ញៀវ មានការភ័យខ្លាចនេះ បានកើតឡើងតាំងពីយប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៣ មកម៉្លេះ ដោយ
ប្រមូលព័ត៌មាន បានពីភ្ញៀវចូល ទៅច្រៀងកំសាន្តនៅទីនោះ និងបានដឹងតាមរយៈនាងៗនៅទីនោះ
ថា មានមនុស្សម្នាក់ មានតួនាទីជាមន្ត្រីនគរបាលម្នាក់បានកាន់កាំភ្លើងនៅឈររេរា ពេលភ្ញៀវបាន
លឺ ក៍មានការភ័យខ្លាច រួចក៍រាយការណ៍ ដល់សមត្ថកិច្ចតែម្តងទៅ ។ ហើយករណី នេះពេលសមត្ថ
កិច្ចចុះទៅដល់ទីតាំងនេះ បន្ទាប់ពីមានការស្រាវជ្រាវទើបដឹងថា ពុំមានការឈាន ទៅប៉ះទង្គិចគ្នា
រហូតដល់ការផ្ទុះអាវុធអ្វីនោះទេ  ។  

អ្នកស្រី លីលី ម្ចាស់ហាងខារ៉ាអូខេខាងលើ និង លោក យិម ឆន ហៅប្រុស នាយរងការិយាល័យ
ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តត្រូវ ជាប្ដីអ្នកស្រី លីលី បានប្រាប់ថា
នៅទីនេះគ្មាន រឿងអ្វីកើតឡើងនោះទេ។

លោក សូ សុវណ្ណ ស្នងការរងខេត្តបានឲ្យដឹងថា ករណីខាងលើនេះ លោកកំពុងដាក់កំលាំង ដើម្បី
ធ្វើការស្រាវ ជ្រាវនូវបញ្ហាដែលបានកើតឡើង ហើយយ៉ាងណាៗ នោះលោកនឹងចាត់ការទៅតាម
ច្បាប់៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ