យោងតាមប្រភពព័ត៌មានពីគេហទំព័រ The telegragh បានឲ្យដឹងថា ថ្មីៗនេះគេបានរកឃើញ ទីក្រុង
មួយស្ថិតនៅក្រោម ទឹកអស់រយៈពេលជាយូរមកហើយ បានផុសឡើងពីបឹង ដែលមានសណ្ឋានពណ៌
ដូចជាប្រាក់ និងត្រូវបានគេហៅថាជា ទីក្រុងខ្មោចដ៏ចម្លែក។
ទីក្រុងមួយនេះស្ថិតក្នុងប្រទេសក្រិច ភាគខាងត្បូង វាត្រូវបានទឹកជន់លិចបាត់ស្រមោលអស់ រយៈ
ពេល២៥ឆ្នាំមកហើយ ទើបតែថ្មីៗនេះបានលេចរូបរាងឡើងវិញ និងបច្ចុប្បន្នបានក្លាយជាទីកន្លែង
មួយទាក់ទាញ ភ្ញៀវទេសចរផងដែរ។ នៅក្នុងទីក្រុងនេះមានទីកន្លែងទេសចរណ៍មួយឈ្មោះថា
Epecuen គឺជារមណីយដ្ឋានបឹង នៅ ក្នុងដីកសិដ្ឋានដែលស្ថិត នៅខាងត្បូងឈៀងខាងលិចតំបន់
Buenos Aires ហើយក្នុងមួយរដូវៗ មានអ្នកទេសចរចូល ទស្សនាប្រមាណ ២០០០០នាក់។
រមណីយដ្ឋានបឹងនេះ បើនិយាយពីទឹក គឺវាមានរសជាតិប្រៃខ្លាំងជាងទឹកសមុទ្រដល់ ទៅ១០ដង
ប៉ុន្តែអ្នកដែលទៅកំសាន្តនៅទីនេះ អាចងូតទឹកលេងបានយ៉ាងសប្បាយ។ ទឹកបានជន់លិចកន្លែង
នេះ តាំងពីឆ្នាំ១៩៨៥ និងនៅឆ្នាំ២០០៧ ទឹកជំនន់ចាប់ស្រក ធ្វើឲ្យទីកន្លែងនេះចាប់ផ្តើមកើតជាថ្មី
ម្តងទៀត។ ឥឡូវនេះ នៅរមណីយដ្ឋានមួយនេះ ក៏មានការកសាងសណ្ឋាគារ និងកន្លែង Spa
សម្រាប់ឲ្យភ្ញៀវទេសចរចូលសម្រាកនិងរក សេវាកំសាន្តនានាផងដែរ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល