CamNews

ព័ត៌មានអន្តរជាតិ 

ផ្អើលមួយចំហៀង ប្រទេស ទៅទស្សនា ខណៈព្រិលធ្លាក់ជាលើក ដំបូង ក្នុងទំព័រ ប្រវត្តិសាស្រ្ត របស់ខ្លួន

ព័ត៌មានអន្តរជាតិ ៖ មន្រ្តីផ្លូវការ តំណាងអោយស្ថានីយ៍គ្រប់គ្រងតំបន់ព្រៃឈើ Nui Xe ដែលមានទីតាំង ស្ថិតនៅ ក្នុងក្រុង ឧទ្យានជាតិ Hoang Lien និយាយអោយដឹងថា អាព្ភូតហេតុធ្លាក់ព្រិល ដ៏កម្រ និងជាលើកដំបូង បាន ធ្វើអោយ មានការកកស្ទះចរាចរណ៍ ជាខ្លាំង នៅតាមបណ្តោយផ្លូវ Lao Cai City ទៅកាន់ ទីរមណីយដ្ឋាន Sa Pa ខណៈពេល ដែលក្រុមភ្ញៀវទេសចរ រាប់រយនាក់ បានផ្អើលនាំគ្នា រត់ទៅមើល តំប​ន់នោះ ខណៈមានការធ្លាក់ ព្រិលដ៏កម្រ និងជាលើក ដំបូង ក្នុងទំព័រ ប្រវត្តិសាស្រ្តរបស់ខ្លួន នេះបើយោងតាម ការដកស្រង់ អត្ថបទផ្សាយ ពី គេហទំព័រ សារព័ត៌មាន បរទេស ។

ដូចដែលបាន ដឹងជាយូរយារណាស់មកហើយ ករណីធ្លាក់ព្រិល នៅ Sa Pa វាមិនមែនជា រឿងសាមញ្ញ និង ធម្មតានោះទេ។ ស្ថានីយ៍ Nui Xe បានអះអាងថា ករណី អព្ភូតហេតុ ដ៏កម្រព្រិលធ្លាក់លើកនេះ បានចាប់ ផ្តើមកើតឡើង កាលពីថ្ងៃទី ១៥ ធ្នូ កន្លងទៅនេះ នាវេលាម៉ោង ប្រមាណជាង ៩ ព្រឹក ។ ខណៈតំបន់នេះ មាន កំពស់ខ្ពស់ជាង នីវូទឹកសមុទ្រ ត្រឹមតែ ១,៩០០ ម៉ែត្រ សីតុណ្ហភាព បានធ្លាក់មកនៅត្រឹមតែ -២ អង្សា ដោយនៅ ក្នុងនោះ បង្កើតបានជា ដុំទឹកកក មានកម្រាស់ដល់ទៅ ១០ ទៅ ២០ ស.ម ។

គួរបញ្ជាក់ផងដែរថា សីតុណ្ហភាព ជាមធ្យម នៅក្នុងតំបន់ Sa Pa ភាគពាយព្យ ប្រទេស វៀតណាម បន្តនៅត្រឹង ត្រឹម ដក មួយអង្សាសេ ដោយនៅក្នុងនោះ ក៏មានករណីចុះអ័ព្ទ ក៏ដូចជា ភ្លៀងរលឹមជាប់ ដូចគ្នាដែរ។  បន្ថែមពី លើនេះ បើតាមការ អោយដឹង ពីនាយកដ្ឋាន ព្យាការណ៍ អាកាសធាតុ ក្នុងស្រុក បានអះអាង អោយដឹងថា ជាមួយនឹងករណី ទទួលរងនូវឥទ្ធិពល ខ្យល់សំពាធ ទាប ក្នុងរយៈពេលប៉ុន្មាន ថ្ងៃចុងក្រោយនេះ រហូតដល់ ថ្នាក់ មានការធ្លាក់ព្រិលនោះ ប្រជាពលរដ្ឋ ក្នុងតំបន់ ត្រូវតែមាន ការប្រុងប្រយ័ត្ន អោយបានខ្ពស់ ជាមួយនឹង បញ្ហា សុខភាព ជាពិសេស ត្រូវត្រៀមខ្លួន ក៏ដូចជា បង្ការជាមុន ក្នុងករណី អាចកើតមានឡើង នូវ ខ្បល់គួច ព្យុះ ព្រិលជាដើម។

គួររំឭកផងដែរថា ជាមួយនឹងសញ្ញាណ ទទួលរងនូវករណី ធ្លាក់ព្រិល ដ៏ចម្លែក នាភាគខាងជើង ប្រទេសលើក នេះ បើតាមការ អោយដឹង នឹងមានការសាយភាយ ចំហាយត្រជាក់ ក៏ដូចជា អាកាសធាតុ ត្រជាក់ ទៅភាគ កណ្តាល ក៏ដូចជា​ ភាគខាងត្បូង ប្រទេស ដូចគ្នាដែរ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ vietnamnet


Tags: Vietnam hanoi Asia Asean Sa Pa Int news Unt news Viral video Tourist Tourism