CamNews

ព័ត៌មានអន្តរជាតិ 

និស្សិតស្រី រូបរាងស្រស់ វ័យក្មេង រៀនជំនាញ ទេសចរណ៍ ទើបតែរក សាកសពឃើញ ក្រោយធ្លាក់ឧទ្ធម្ភាគចក្រ

ព័ត៌មានអន្តរជាតិ ៖ សាកសពនិស្សិត ស្រីស្រស់វ័យក្មេង នាង Aidana    Baizieva ជនជាតិ កៀហ្ស៊ីស៊ី ស្ថាន ជាជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះ ៦ នាក់ ដែលបានស្លាប់ ក្នុងហេតុការណ៍ធ្លាក់ឧទ្ធ ម្ភាគចក្រ នៅក្រុង Semenyih ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃ សៅរ៍ ទី ៤ មេសា   កន្លងទៅនោះ ត្រូវបាន រកឃើញ និងមានអំណះអំណាងពីគ្រួសារនាងហើយ ថាពិតជាសពនាងពិតប្រាកដមែន ។

មេបញ្ជាការប៉ូលីសជាន់ខ្ពស់ លោក Datuk Abdul Samah Mat បំភ្លឺអោយ  ដឹងថា សាកសពរបស់នាង Aidana ត្រូវបានបញ្ជាក់ថា ពិតជានាងពិតប្រាកដមែន ពីសំណាក់ប្អូន  ស្រីចុង  ជនរងគ្រោះ ក៏ដូចជា អ្នកតំណាងមកពីស្ថានទូត កៀហ្ស៊ីស៊ីស្ថាន នៅវេលាម៉ោង ៥ និង ៣០ នាទី ល្ងាច ថ្ងៃព្រហស្បត្តិ ម្សិល មិញនេះ ។

ប្រភពពីមេបញ្ជាការជាន់ខ្ពស់ដដែល បន្តអោយដឹងថា សាកសព របស់  នារីជនរងគ្រោះរូបនេះ​ គ្រោង នឹងបញ្ជូនទៅកាន់ប្រទេស កំណើតរបស់ខ្លួនវិញ សាធារណរដ្ឋកៀ ហ្ស៊ីស៊ីស្ថាន នៅថ្ងៃសុក្រនេះ​ វេលា ម៉ោង ប្រមាណ ១០ និង ៥៥ នាទីព្រឹក តាមរយៈជើងហោះហើរ ក្រុមហ៊ុន  អាកាសចរណ៍ Air Astana ខណៈតារាងពេលវេលាហោះហើរ នឹងទៅដល់ទីនោះ វេលារសៀល ។

ជាមួយនឹងលទ្ធផល DNA ក៏ត្រូវបានអាជ្ញាធរ ពាក់ព័ន្ធ ធ្វើការសិក្សាស្រាវជ្រាវ និងបញ្ជាក់បានរួចរាល់ ហើយជាមួយនឹងប្អូនស្រីចុងរបស់នាង ។ គួរបញ្ជាក់ថា នារីជាជនរងគ្រោះម្នាក់នេះ ក៏ដូចជា សមាជិក នៃជនរងគ្រោះ ៥ នាក់ផ្សេងទៀត រួមមានដូចជា Datuk Azlin Alias  លេខា   ផ្ទាល់ខ្លួន នាយករដ្ឋមន្រ្តី Clifford William Fournier Jr កាពីទែន បើកឧទ្ធម្ភាគចក្រ Datuk   Ta n Huat Seng អ្នកជំនួញ Mohd Razkan Seran វ័យ ៣២ ឆ្នាំ​ ជាមន្រ្តីសន្តិសុខ និង  នាង Aidana   វ័យ  ២៥ ឆ្នាំ ទាំងអស់គ្នា បានស្លាប់ បាត់បង់ជីវិត ក្នុងហេតុការណ៍ ធ្លាក់ឧទ្ធម្ភាគចក្រ   នៅ  ក្នុងក្រុង Semenyih មានរយៈចម្ងាយមិនឆ្ងាយ ប៉ុន្មាននោះទេ ពីទីតាំងសំចតរបស់ខ្លួន នៅក្នុងក្រុង Subang ។

គួររំឮកថា មុនពេលជួបគ្រោះអាក្រក់ស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ ដ៍រន្ធត់ខាងលើ នាង Aidana គឺរស់នៅក្នុងសំណង់អាគារមួយកន្លែង ក្នុងក្រុង កូឡា ឡាំពួរ បន្ទាប់ពីបញ្ជប់ការសិក្សារបស់ខ្លួន ថ្នាក់ បរិញ្ញាប័ត្រ ជំនាញ ទេសចរណ៍ ពិសកលវិទ្យាល័យមួយ ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន


Tags: Int news World news Breking news Unt news Kyrgyzstan Plane crash Tourism