CamNews

ព័ត៌មានអន្តរជាតិ 

កម្មករ សាងសង់រោងចក្រ Samsung ១១ នាក់ រងរបួស ខណៈប៉ះទង្គិច ជាមួយនឹងមន្រ្តីប៉ូលីស

ព័ត៌មានអន្តរជាតិ ៖​ ទីភ្នាក់ងារ​ សារព័ត៌មាន បរទេស aljazeera កាលពីវេលា ថ្ងៃត្រង់ ថ្ងៃទី ០៩ មករា ម្សិលមិញនេះ បានចេញផ្សាយ អត្ថបទអោយដឹងថា នៅឯ ប្រទេសវៀតណាម ឯណោះវិញ កម្មករ សាងសង់រោងចក្រ Samsung ១១ នាក់ ត្រូវបានរកអោយឃើញថា បានទទួលរងរបួស ក្រោយពី ករ ណី ការប៉ះទង្គិច គ្នារវាង ក្រុមកម្មករ និង ក្រុមមន្រ្តីប៉ូលីស មានសមត្តកិច្ច ។

បន្ថែមពីលើនេះ ប្រភពដដែល បន្តអោយដឹងថា ដោយមានការដកស្រង់ សេចក្តីថ្លែការណ៍ ពី Sam- sung គូសបញ្ជាក់អោយដឹងថា​ កាលពីថ្ងៃព្រហស្បត្តិ៍ កន្លងទៅនេះ កម្មករ សាងសង់ រោងចក្ររបស់ ខ្លួន បានប៉ះទង្គិច គ្នាជាមួយនឹង ក្រុមប៉ូលីស នៅឯ កន្លែងសាងសង់ផ្ទាល់តែម្តង ខណៈមានការខ្វែង គំនិតគ្នា​ ស្តីពី និតិវិធី សុវត្តិភាពការងារ ដោយនៅក្នុងនោះ បានបណ្តាល អោយកម្មករ ១១ នាក់ទទួល រងរបួស ។


គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនអេឡិចត្រូនិច Samsung ក៏ដូចជា ក្រុមហ៊ុនអេឡិចត្រូនិចដទៃៗទៀត រួមមានដូចជា Intel, Nokia បានបង្កើនការផលិត ដោយមានមូលដ្ឋាន នៅប្រទេសវៀតណាម កាន់តែ ច្រើនជាងមុន ក៏ដោយសារតែ កម្លាំងពលកម្ម នៅក្នុងប្រទេសនេះ មានកម្រិតទាប បើធៀបទៅនឹង បណ្តាប្រទេសជិតខាង ដូចជា ប្រទេសចិន ជាដើម ។

យ៉ាងណាមិញ ទីភ្នាក់ងារ សារព័ត៌មាន ដដែលរាយការណ៍ អោយដឹងថា មេដឹកនាំ គណបក្សកុម្មុយ នីស្តវៀតណាម បានបន្តលើកទឹកចិត្ត រាល់ក្រុមហ៊ុន ដែលបានមានគម្រោងប្រតិបត្តិការទាំងនោះ អោយ មានការរួចផុតពីការបង់ពន្ធ ដោយចង់អោយពួកគេ ងាកចេញ ពីការនាំចេញ នូវផលិតផល​ សាមញ្ញ ទៅនាំចេញផលិតផល ដែលមានគុណតម្លៃខ្ពស់។

ផ្ទុយទៅវិញ បើតាមការអោយដឹង ពីទីភ្នាក់ងារ សារព័ត៌មាន របស់ប្រទេសកូរ៉េខាងត្បូង Samsung បានធ្វើការបោះទុន ដោយមានការវិនិយោគ សាងសង់នូវ រោងចក្រ ក្នុងប្រទេសនេះ​ ក្នុងតម្លៃទឹកប្រាក់ $2bn កាលពីចុងឆ្នាំ កន្លងទៅនេះ ដោយនៅក្នុងនោះ បានមានគម្រោងសាងសង់ រោងចក្រ បន្ថែម ទៀត នៅភាគខាងជើង ប្រទេស ។ គួររំឭកផងដែរថា ករណី ប៉ះទង្គិច ដោយមានប្រើជាអំពើហឹង្សា រវាងក្រុមបាតុករ និង មន្រ្តីប៉ូលីស លើកនេះ បានកើតឡើង កាលពីថ្ងៃព្រហស្បត្តិ៍ នៅឯខេត្ត Thai Nguyen ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ aljazeera


Tags: Vietnam hanoi Asia Asean Sa Pa Int news Unt news Viral video Tourist Tourism