CamNews

ព័ត៌មានជាតិ 

លោក នេត​ ​សាវឿ​ន​៖​ ​ក្រុម​អន្ត​ពាល​ចិន​គំរាម​តាម​វិ​ដេ​អូ​ ​មិន​នៅក្នុង​កម្ពុជា​ទេ

សមត្ថកិច្ច​បាន​និយាយ​ថា​ ​ក្រុម​ជន​អន្ត​ពាល​ចិន​នៅក្នុង​រូបភាព​វីដេអូ​ ​ដែល​គំរាម​ធ្វើឲ្យ​មាន​អសន្តិសុខ​នៅ​ខេត្ត​ព្រះសីហនុ​ ​មិនបាន​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ​។​

​លោក​ ​នេត​ ​សាវឿ​ន​ ​ស្នងការ​នគរបាល​ជាតិ​ ​បាន​និយាយ​កាលពី​ល្ងាច​ថ្ងៃអង្គារ​ថា​ ​ក្រុម​ជន​អន្ត​ពាល​ចិន​នៅក្នុង​រូបភាព​វីដេអូ​នោះ​ ​មិន​ស្ថិតនៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ​ ​ដោយ​បញ្ជាក់​ថា​វា​ជា​វីដេអូ​ផលិត​យូរ​មក​ហើយ​។​

​លោក​ឧត្តមសេនីយ៍​ ​នេត​ ​សាវឿ​ន​ ​បាន​មានប្រសាសន៍​ថា​ ​”​បន្ទាប់ពី​ការស៊ើបអង្កេត​ ​យើង​បាន​រក​ឃើញថា​ ​វីដេអូ​ឃ្លី​បនេះ​គឺជា​វីដេអូ​ចាស់​ ​ហើយ​ក្រុម​ជន​អន្ត​ពាល​ចិន​ទាំងនោះ​ ​មិន​ស្ថិតនៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ទេ​”​ ​។​ ​មន្ត្រី​នគរបាល​ជាតិ​នៅ​បាន​បន្ត​ស៊ើបអង្កេត​ ​និង​ចែករំលែក​ព័ត៌មាន​អំពី​ករណីនេះ​ ​ជាមួយ​ក្រុ​មន​គ​បាល​ចិន​។​ ​”​


​វីដេអូ​នេះ​បាន​បង្ហាញ​បុរស​ម្នាក់​ពាក់អាវ​យឺត​ពណ៌ស​ ​ជាមួយ​បុរស​ចាក់​សាក់​មួយ​ក្រុម​ ​ដែល​និយាយ​ថា​ពួកគេ​មក​ពីទី​ក្រុង​ ​Chongqing​ ​របស់​ប្រទេស​ចិន​ ​ហើយ​ពួកគេ​នឹង​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​។​។​

​បន្ទាប់ពី​វីដេអូ​បាន​ចែករំលែក​យ៉ាង​ល្បីល្បាញ​ ​ស្ថានទូត​ចិន​ ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃអាទិត្យ​ថា​ ​សមត្ថកិច្ច​ចិន​នឹង​ធ្វើការ​ជាមួយ​សម​ភាគី​កម្ពុជា​ ​ដើម្បី​ស៊ើបអង្កេត​លើ​វីដេអូ​ ​ដែល​បង្ហាញ​ពី​ជនជាតិ​ចិន​មិន​ស្គាល់​អត្តសញ្ញាណ​ ​ដែល​គំរាមកំហែង​បង្ក​បញ្ហា​នៅ​ខេត្ត​ព្រះសីហនុ​។​

​ស្ថានទូត​ចិន​បាន​ថ្លែង​ថា​ ​”​ស្ថានទូត​ចិន​នៅ​កម្ពុជា​ ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​បញ្ហា​នេះ​ ​ហើយនឹង​សម្របសម្រួល​ជាមួយ​មន្ត្រី​នគរបាល​នៅ​កម្ពុជា​ ​និង​ចិន​ដើម្បី​ស៊ើបអង្កេត​បញ្ហា​នេះ​”​ ​៕​


ប្រភព ៖ khmertimes


Tags: Local news Social news