ថៃ ៖ ការបរាជ័យស្នេហាលើកមុនបានធ្វើឲ្យតារាសម្តែងថៃនាង Janie Tien Phosuwan ជួបស្នេហ៍ថ្មីម្តងទៀត ហើយប្រុសម្នាក់នោះគឺជាគ្រូបង្វឹងនៅក្លឹបហាត់ប្រាណរបស់នាង គឺមានឈ្មោះថា Mickey Allapach Na Pombhejara ។
ជាមួយនិងមង្គលការលើកនេះ តារាស្រីវ័យ ៣៦ ឆ្នាំរូបនេះ បានបញ្ជាក់ប្រាប់អ្នកកាសែតនៅក្នុងស្រុកថា ការរៀបអាពាហ៍ពិពាហ៍លើកនេះរបស់ខ្លួននិងអនាគតស្វាមីគឺ ពោរពេញទៅដោយក្តីស្រលាញ់ ។ នាង Janie Tien Phosuwan បានបន្ថែមទៀតថា នាងបានត្រៀមគ្រប់យ៉ាងឲ្យមើលទៅយ៉ាងអាធកអាធម មិនឲ្យចាញ់លើកមុននោះទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook