CamNews

តារា 

តើជីវិតអាពាហ៍ពិពាហ៍របស់នាង Annethong នឹងក្លាយជាយ៉ាងណា ក្រោយស្វាមីរបស់នាងនិយាយថា....

ព័ត៌មានកំសាន្ត ៖ កាលពីថ្ងៃទី​ ០៩ ខែកុម្ភៈ តារាសម្តែងជើងចាស់ ហើយរូបស្រស់មិនចេះចាស់នាង Anne Thongprasom បានចូលរួមនៅក្នុងកម្មវិធី "Siam Paragon Lux Luxury Property Property Showcase 2017" កាលពីយប់ម្សិលមិញនេះ ។ 

នៅក្នុងនោះដែរយើងសង្កេតឃើញថា តួស្រីក្នុងរឿង "ស្នេហាអនឡាញ" បានតុបតែងខ្លួនយ៉ាងស្អាតដើម្បីចូលរួមកម្មវិធីនោះ ហើយក៏រួមមានអ្នកកាសែតបានចោមរោមនិងសាកសួរនាងអំពីជីវិតរៀបការរបស់នាងជាមួយនិងស្វាមីក្រោយចាប់ដៃគ្នាចូលរោងការអស់រយៈពេល ១៥ ឆ្នាំមកហើយនេះ ។ 

នាង Anne Thongprasom បានប្រាប់ថា ជីវិតអាពាហ៍ពិពាហ៍របស់នាងនិងស្វាមី កាន់តែយល់ចិត្តគ្នាបានយ៉ាងច្រើនក្រោយរស់នៅជាមួយគ្នាជាច្រើនឆ្នាំ ។ តារាស្រីរូបនេះបានបង្ហើបបន្ថែមទៀតថា នាងនិងស្វាមីមិនមែនមាននាទីត្រឹមតែស្វាមីទេ ប៉ុន្តែពួកយើងថែមទាំងចាត់ទុកគ្នាជាមិត្តភក្តិហើយឲ្យតម្លៃគ្នា ព្រមទាំងគោរពការសម្រេចចិត្តទៅវិញទៅមក ឃើញល្អថាល្អ ឃើញអាក្រក់ថាអាក្រក់ ។ 

បើងាកទៅចាប់អារម្មណ៍ជាមួយនិងសម្តីរបស់ស្វាមីតារាសម្តែងស្រីវ័យ ៤០ ឆ្នាំ បានឲ្យដឹងថា ជីវិតអាពាហ៍ពិពាហ៍របស់នាង Anne Thongprasom គឺនៅល្អដូចដើម ប៉ុន្តែគ្រាន់តែនាងជាមនុស្សម្នាក់ដែលស្រលាញ់និងងប់ងល់ជាមួយនិងការងារច្រើនជាងស្វាមី ប៉ុន្តែមិនថ្វីទេ ព្រោះពួកយើងទាំងពីរចេះឲ្យតម្លៃគ្នា ហើយខ្លួនលោកផ្ទាល់ក៏បានយល់ចិត្តនិងមិនជំទាស់នូវអ្វីដែលភរិយាស្រលាញ់នោះដែរ ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Anne Thongprasom