ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ អ្នកឧកញ្ញ៉ា ឌួង ឆាយ បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកផ្ទាល់ ខណៈមានអ្នកនិយមលេងអិនធឺណិតក៏គាំទ្រមតិរបស់អ្នកឧកញ្ញ៉ា វ័យក្មេងរូបនេះដែរ ។
អ្នកឧកញ្ញ៉ា ឌួង ឆាយ បានលើកឡើងថា "ខ្ញុំស្អប់បំផុតមនុស្សមើលងាយមនុស្សជាពិសេសថាគេស្រែទាំងដើមកំណើតខ្លួនឯងមកពីខេត្តដែរ" លោកបានបន្តទៀតថា "បើគ្មានពូមីងបងប្អូនអ្នកស្រែចំការ និងប្រជាកសិករទេនោះ, ក៏គ្មានរូបខ្ញុំបាទ ឌួង ឆាយ និងយើងទាំងអស់គ្នាដែលនៅថ្ងៃនេះ។ ដូច្នេះសូមកុំមើលងាយពួកគាត់ទោះបីជាអ្នកមានអំណាចតំណែងយសស័ក្ត និងទ្រព្យសម្បត្តិច្រើនមហាសាលយ៉ាងណាក៏ដោយគឺខ្ញុំស្អប់អ្នក" ៕
-ចុចអាន ៖ ភរិយាឧកញ៉ា ដួង ឆាយ ទ្រាំមិនបាន ក្រោយត្រូវគេដៀមដាមដល់ជម្ងឺកូនប្រុសថា កម្មពារដោយសារខ្លួន
ដោយ ៖ គន្ធា