CamNews

តារា 

សាកសមមានងារជាឧកញ៉ាចិត្តធម៌មែន!! ឧកញ៉ា ឌួង ឆាយ សម្រេចជូនផ្ទះមួយខ្នងដល់ស្ត្រីជាជនពិការភ្នែក

សាកសមមានងារជាឧកញ៉ាចិត្តធម៌មែន លោក ឧកញ៉ា ឌួង ឆាយ សម្រេចជូនផ្ទះមួយខ្នងដល់ស្ត្រីជាជនពិការភ្នែក ដើម្បីសម្រាលទុក្ខលំបាករបស់ពួកគាត់ ។ 

យោងតាមការបង្ហោះនៅលើគណនីអុិនស្រ្តាក្រាម លោកឧកញ៉ា បានលើកឡើងថា "បន្ទាប់ពីជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនៅស្រុកចំការលើរួចមក ខ្ញុំបាទក៏បានចុះទៅភូមិថ្លុកក្រវ៉ាន់ ឃុំ បុសខ្នុរ ដើម្បីជួបជាមួយនឹងបងស្រីដែលពិការភ្នែកដោយសារតែការព្យាបាលពុំទាន់ពេលវេលាដែលធ្វេីអោយបងស្រីពិការភ្នែក ខ្ញុំបាទក៍បានសម្រេចចិត្តជូនផ្ទះទៅគាត់មួយខ្នងដើម្បីជាការលើកទឹកចិត្តជូនទៅដល់បងស្រី ដោយឃើញពីទុក្ខលំបាករបស់ពួកគាត់ ហើយអ្វីដែលធ្វើឲ្យខ្ញុំមានចិត្តរំភើបសប្បាយរីករាយគឺដោយសារតែប្តីរបស់គាត់បានសន្យាជាមួយនឹងរូបខ្ញុំបាទថា នឹងមើលថែរូបគាត់និងស្រលាញ់គាត់រហូតអស់មួយជីវិត ។ ដោយមើលឃើញកង្វះខាត និងទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ខ្ញុំបាទនឹងបន្តចុះជួយបងប្អូនដែលមានជីវភាពខ្វះខាតបន្ត" ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

គួរបញ្ជាក់ឲ្យដឹងថា នេះមិនមែនជាលើកទីមួយនោះទេ ដែលលោកឧកញ៉ា ចិត្តធម៌បានជួយដល់ជនក្រីក្រនោះ ។ សូមថ្លែងអំណរគុណដល់លោកឧកញ៉ា ដែលតែងតែជួយដល់អ្នកក្រខ្សត់ ៕

ដោយ ៖ គន្ធា


Tags: Doung Chay