CamNews

ទេសចរណ៍ 

រូងភ្នំឋានសួគ៌ដ៏ចម្លែក ពោរពេញដោយទេសភាពដ៏ស្រស់ស្អាត (មានវីដេអូ)

រូង Cathedral គឺជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់ស្អាត សម្បូរទៅដោយទេសភាពប្រណិត
ត្រជាក់ភ្នែក ចម្លែកអារម្មណ៍ដែលគ្របដណ្តប់លើផ្ទៃដី ៩គីឡូម៉ែត្រការេ មានទីតាំងស្ថិតនៅក្នុង
ប្រទេសញូវសេឡែន។

រូងភ្នំជាប់មាត់សមុទ្រនេះ ជាកន្លែងកម្សាន្ត និងជាកន្លែងសម្រាកលំហែកាយ ដ៏ទាក់ទាញ ពោរ
ពេញទៅដោយទិដ្ឋភាពប្លែកៗ ដ៏ស្រស់ត្រកាល ដូចជា៖ ឆ្នេរខ្សាច់ពណ៌សក្បោះ ទឹកសមុទ្រថ្លា
ឈ្វេងដូចកញ្ចក់ អមជាមួយនឹងទិដ្ឋភាព និង  ខ្យល់អាកាសបរិសុទ្ធ  នៅជុំវិញ  ដ៏ស្រស់បំព្រង
បង្កើតបានជាតំបន់ទេសចរណ៍ឋានសួគ៌ដ៏ពិសិដ្ឋអាចព្យាបាលអារម្មណ៍តានតឹង និងការនឿយ
ហត់ បានយ៉ាងមានភាពប្រសិទ្ធិភាព។

ជាពិសេស ភ្ញៀវទេសចរ អាចចូលទៅក្នុងរូងភ្នំ  ទស្សនា ទិដ្ឋភាពដ៏ស្រស់ស្អាតបំផុតចេញពីរូង
ភ្នំ ទៅទិដ្ឋភាពខាងក្រៅ បានប្រកបដោយភាពទាក់ចិត្ត និងរ៉ូម៉ែនទិច៕

សូមទស្សនា វីដេអូ ខាងក្រោម



ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ doc.govt 


Tags: Travel,  Cathedral Cove,  New Zealand