កំសាន្ត ៖ លោក Louis Scott និងនាង Noon Ramida Prapatnobon បានចាប់ដៃគ្នាសាងស្នេហាអស់រយៈពេលជាង ១០ ឆ្នាំទៅហើយ ប៉ុន្តែបែរជាមិនទាន់សម្រេចចិត្តថានឹងរៀបការជាមួយគ្នាទៀត ។
តារាសម្តែងវ័យ ៣៥ ឆ្នាំរូបនេះ បាននិយាយថា លោកនឹងមិនអាចកំណត់បានថា រៀបការនៅឆ្នាំក្រោយ ឬយ៉ាងណានោះទេ ។ តួប្រុសក្នុងរឿង "រលកជីវីត" បន្ថែមទៀតថា លោកនិងមិត្តស្រីបានពិភាក្សាគ្នារឿងរៀបការ ប៉ុន្តែនៅមិនទាន់កំណត់ថ្ងៃជាក់លាក់នៅឡើយទេ ។
តារាសម្តែងថៃជើងចាស់រូបនេះបន្ថែមទៀតថា ការរៀបការគឺជាការព្រមព្រៀងរបស់អ្នកទាំងពីរ គឺមិនមែនអាស្រ័យទៅលើពេលវេលា លុយកាក់ ផ្ទះសម្បែរ ឬចំណុចណាមួយនោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺពួកគេទាំងពីរនឹងរៀបការនៅពេលដែលពួកគេចង់ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook