ថៃ ៖ រឿង Gravity of Love នឹងចាក់បញ្ចាំងនៅក្នុងរោងភាពយន្ត នៅឯប្រទេសថៃ កាលពីថ្ងៃទី ២៩ ខែវិឆ្ឆិកា ឆ្នាំ ២០១៨ ។ ខ្សែភាពយន្តមួយនេះនឹងសម្តែងដោយ លោក Louis Scott, Toey Jarinporn Joonkiat និងលោក Boy Pakorn ។
ប្រភពដដែលបានបន្តទៀតថា នៅថ្ងៃទី ២៩ ខែតុលា ខាងមុខនេះ ខ្សែភាពយន្តនេះនឹងធ្វើការសម្ពោធនៅឯ EmQuartier Shopping Mall ។
ខ្សែភាពយន្តនេះនិយាយអំពីមនុស្សស្រីដែលមិនជឿទៅលើព្រហ្មលិខិតនោះទេ ប៉ុន្តែនាងបែរជាបានជួបស្នេហ៍ពិតនៅឯប្រទេសជប៉ុន ។រឿង Gravity of Love ដឹកនាំដោយ Theeratorn Siriphunvaraporn និង Jeng Tirakorn ។
គួរបញ្ជាក់ឲ្យដឹងថា លោក Boy Pakorn និងនាង Toey Jarinporn សម្តែងជាមួយគ្នាជាគូនៅក្នុងរឿង "Cupids The Series – Kammathep Hunsa" កាលពីឆ្នាំ ២០១៧ ។ ចំនែកឯលោក Louis Scott សម្តែងជាគូជាមួយនិងនាង Toey Jarinporn នៅក្នុងរឿង "Kluen Cheewit" នៅក្នុងឆ្នាំ ២០១៧ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate