CamNews

ទេសចរណ៍ 

ទៅលេងសួនសត្វស្វាទឹកកកដ៏ល្បី នៅកំពូលភ្នំដ៏ខ្ពស់ប្រទេសជប៉ុន


នៅទីក្រុង Nagano ប្រទេសជប៉ុន មានសួនសត្វស្វាទឹកកក ដែលមានភាពល្បីល្បាញមួយ
កន្លែងឈ្មោះ  Jigokudani Monkey Park  ដែលឋិតនៅលើកំពូលភ្នំ  នៃជ្រលងជ្រោះទន្លេ
Yokoyu។

សួនសត្វស្វា Jigokudani ទទួលបានការគាំទ្រពីសំណាក់ភ្ញៀវទេសចរជាច្រើន ទូទាំងពិភព
លោកតាំងពីឆ្នាំ ១៩៦៤ មកម្លេះ។ សួនស្វានេះឋិតនៅលើកំពូលភ្នំដែលមានកំពស់ដល់ទៅ
៨៥០ ម៉ែត។

ក្រៅពីការទស្សនាសត្វស្វា លោកអ្នកក៏នឹងរំភើបផងដែរជាមួយនឹងទិដ្ឋភាពព្រិលធ្លាក់ អ័ព្ទ
និងជ្រោះដ៏ជ្រៅរបស់ជ្រលងភ្នំមួយនេះ  ដែលអ្នកភូមិតែងហៅថា  ជ្រលងជ្រោះមរណៈ។
ប៉ុន្តែវាបែរទៅជាឋានសួគ៌របស់សត្វស្វាដែលនៅទីនោះទៅវិញទេ៕

ដោយ៖ មិនា
ប្រភព៖ Jigokudani


Tags: tour mountain Japan