CamNews

មិនគួរឲ្យជឿ 

វីដេអូដួលដើម ក ខណៈទើបជួបគ្នាជាលើកដំបូង ក្រោយផ្តើមទាក់ទងគ្នា ជាង ៧០ ឆ្នាំ

ស្ទើរតែមិនគួរអោយជឿ ៖ បន្ទាប់ពីបានសរសេរសំបុត្ររកគ្នាដល់ទៅ ៣,០០០ សំបុត្រក្នុង
រយៈពេល ៧០ ឆ្នាំ លោកយាយ Audrey Sims និងលោកយាយ Norma Frati ដែលត្រូវជា
គូកនត្រូវរូវគ្នាបំផុតនោះ    មិនដែលធ្លាប់បានជួបគ្នានោះទេ  ទើបតែមកទល់នឹងបច្ចុប្បន្ន
នេះ ទើបបានជួបគ្នាជាលើកដំបូង។

ជាការពិត លោកយាយទាំងពីរនាក់នេះបានចាប់ផ្តើមទាក់ទងគ្នាជាមិត្តជិតស្និទ្ធតាមរយៈ
ការសរសេរសំបុត្រ ចាប់តាំងពីឆ្នាំ១៩៤០មកម្ល៉េះ ពោលគឺបានកើតឡើងចេញពីគម្រោង
រាប់អានមិត្តជិតសិទ្ធិរបស់សាលា ​​  ។ ក្រោយៗមកទៀត លោកយាយទាំងពីរនាក់ក៏បាន
សំរេចចិត្តក្នុងការរក្សាមិត្តភាពមួយនេះ  ខណៈលោកយាយ   Audrey Sims វ័យ ៨៣ ឆ្នាំ
រស់នៅឯប្រទេសអូស្រ្តាលី  និង  លោកយាយ Norma Frati វ័យ ៨៧ ឆ្នាំ  រស់នៅរដ្ឋ តិច
សាស់ សហរដ្ឋអាមេរិក។


បន្ទាប់ពីបានផ្តល់ជាកិច្ចសម្ភាសន៍ដល់ក្រុមសារព័ត៌មាន លោកយាយSims បានអះអាង
អោយដឹងថា មិនត្រឹមតែមានទំនាក់ទំនងជិតស្និទ្ធ ក៏ដូចជាចំណូលចិត្តស្រដៀងគ្នានោះ
ទេ តែលក្ខខ័ណ្ឌគ្រួសារក៏ដូចគ្នាផងដែរ នោះគឺ ពួកយើងទាំងពីរនាក់បានរៀបការសាជា
ថ្មី ក្រោយពីមានការលែងលះ ដូចគ្នានោះ។

ប្រភពសារព័ត៌មានដដែល   បន្ថែមថា  បន្ទាប់ពីមានដំណើរវិលត្រលប់  ទៅកាន់ប្រទេស
អូស្រ្តាលីវិញ     ក្រោយពីបានជួបគ្នាហើយនោះ  លោកយាយទាំងពីរនាក់  នឹងបន្តទំនាក់
ទំនងមួយនេះដដែល ពោលគឺ ​បន្តការសរសេរសំបុត្រអោយគ្នាទៅវិញទៅមក៕

ដោយ ៖ ពិសី
ប្រភព ៖ yahoo