កំសាន្ត ៖ ការវិត្តន៍ខ្លួនដ៏សែនសាហាវ និងអស្ចារ្យបំផុត នៅក្នុងវិស័យសិល្បៈរបស់តារាសម្តែងថៃទាំងបីដួងនេះ បានធ្វើឲ្យអ្នកគាំទ្រសរសើរពួកគាត់ មិនដាច់ពីមាត់ទេ ។
អ្វីដែលធ្វើឲ្យ Fans ស្ងើចសរសើរនោះទេ កំពូលតារាសម្តែង ៣ ដួងនេះបានផ្លាស់ប្តូរខ្លួនខ្លាំងពីតារាសម្តែង ទៅជាអ្នកដឹកនាំរឿងវិញម្តង ហើយរឿងមួយៗចេញមកសុទ្ធតែអែមៗទាំងអស់ម្មង ។
១. លោក Off Pongpat
លោក Off Pongpat ធ្លាប់ជាតារាសម្តែងជើងចាស់ម្នាក់ ដែលចាប់ផ្តើមធ្វើការនៅក្នុងវិស័យសិល្បៈ តាំងពីឆ្នាំ ១៩៨៦ ហើយពេលនេះលោកបានក្លាយខ្លួនអ្នកដឹកនាំរឿងនៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ។ ភាគច្រើននៃរឿងរបស់លោក មានសន្ទុះនៃការគាំទ្រខ្លាំងដូចជា Nakee, Tong Neu Gao, Rak Nakara និងរឿងជាច្រើនទៀត ។
២. នាង Anne Thongprasom
តារាសម្តែងវ័យ ៤២ ឆ្នាំរូបនេះ បានក្លាយជាតារាស្រីជាង ២០ ឆ្នាំ ហើយនាងក៏បានក្លាយខ្លួនអ្នកដឹកនាំរឿងនៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ដូចគ្នា ។ បើនិយាយអំពីស្នាដៃនិពន្ធរឿងដែលទទួលបានការគាំទ្រខ្លាំងនោះគឺ Samee Tee Tra, Ab Ruk Online, Piang Chai Kon Nee Mai Chai Poo Wised និងនៅមានច្រើនទៀត ។
៣. នាង Aom Phiyada
ក្នុងនាមជាតារាសម្តែងម្នាក់នៅ ONE 31 នាង Aom Phiyada ក៏បានក្លាយខ្លួនអ្នកដឹកនាំរឿងនៅ ONE 31 តែម្តង ។ ហើយនិយាយអំពីស្នាដៃការដឹកនាំដែលទទួលបានប្រជាប្រិយភាពខ្លាំងគឺមានដូចជារឿង Fun Fueng, Game Maya, Ngao Jai ហើយក៏នៅមានច្រើនរឿងទៀតផងដែរ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaistarnews