ភ្នំពេញៈ នារីម្នាក់ បានលោតទឹកសម្លាប់ ខ្លួនពីលើស្ពានជ្រោយចង្ចារ ដើម្បីបញ្ចប់ជីវិត
ដ៏សោកសៅនោះ តែ ត្រូវបានអ្នកនេសាទ នៅក្បែរនោះជួយ សង្គ្រោះទាន់ កាលពី
វេលាម៉ោង៩ព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០១៣ ។
ប្រភពព័ត៌មានពីនគរបាលយាមស្ពាន ជ្រោយចង្វារ បានឱ្យដឹងថា នារីរងគ្រោះ ដែល
លោតទឹក សម្លាប់ខ្លួន នោះមានឈ្មោះ នួន ណាវី អាយុ ២៩ឆ្នាំ មានស្រុកកំណើ
នៅភូមិរកាក្នុង ក្រុងដូនកែវ ខេត្ដតាកែវ ហើយបច្ចុប្បន្នសង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សី កែវ។
បច្ចុប្បន្ន នារីរងគ្រោះ ត្រូវបានបញ្ជូនទៅ សង្គ្រោះនៅមន្ទីរកាល់ម៉ែត៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល