CamNews

តារា 

នាង Janie ចេញមុខសុំចិត្តអ្នកកាសែតរឿងធំមួយ

កំសាន្ត ៖ កាលពីថ្ងៃទី ២៩ ខែសីហា កន្លងទៅនេះ នាង Janie Tien Phosuwan បានចូលរួមនៅក្នុងព្រឹត្តិការណ៍មួយ ព្រមទាំងបានផ្តល់កិច្ចសម្ភាស៍ជាមួយនឹងអ្នកកាសែតយ៉ាងច្រើន ។ នៅក្នុងនោះផងដែរ តារាថៃរូបនេះក៏បានសុំចិត្តអ្នកកាសែត ឈប់រំលឹករឿងបែកបាក់របស់នាងជាមួយនឹងអតីតសង្សារ គឺ លោក Keung Chalermchai ព្រមទាំងមិត្តជិតដិតគឺ នាង Woonsen Virithipa Pakdeeprasong ផងដែរ ។ 

ជាងនេះទៅទៀត តួស្រីក្នុងរឿង "ភ្លើងបុណ្យ" ក៏បានស្នើរសុំរឿងធំមួយទៅដល់អ្នកសារព័ត៌មានទាំងអស់ ឈប់ធ្វើការទាក់ទងទៅកាន់ឪពុករបស់លោក Keung Chalermchai ដែលជាអតីតមិត្តប្រុសរបស់នាងទៀតទៅ ព្រោះគាត់ជាមនុស្សចាស់ ណាមួយក៏មិនបានពាក់ព័ន្ធជាមួយនឹងរឿងរបស់ក្មេងៗដែរ ។ 

តារាស្រីវ័យ ៣៥ ឆ្នាំបានបន្តនៅក្នុងកិច្ចសម្ភាស៍ទៀតថា នាងពិតជាមានការអារម្មណ៍សោកស្តាយយ៉ាងខ្លាំងចំពោះការកើតឡើង រវាងអតីតមិត្តស្រី និងមិត្តភក្តិស្រីរបស់នាង ។​ ប៉ុន្តែនាងក៏មានអារម្មណ៍ប្រសើរឡើងបានខ្លះហើយនៅពេលនេះ ព្រោះអ្នកគាំទ្ររបស់នាងបានផ្តល់ជាកម្លាំងចិត្តយ៉ាងច្រើន ៕


នាង Janie និងអតីតមិត្តរបស់នាងគឺ Woonsen Virithipa Pakdeeprasong


លោក Keung Chalermchai និងនាង Janie ដែលជាអតីតសង្សារនឹងគ្នា 

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Woonsen Virithipa Pakdeeprasong Janie Tien Phosuwan Keung Chalermchai