CamNews

តារា 

ស្របពេលតារាល្បីៗ ចូលរួមកុះករ ប៉ុន្តែនាង Janie បែរជាគ្មានវត្តមានទៅវិញ ដោយសារតែនាងជួបគ្រោះថ្នាក់

ព័ត៌មានកំសាន្ត ៖ រឿងហេតុមួយដែលដ៏សែនអាក្រក់បានកើតឡើងចំពោះតារាសម្តែងថៃ នាង Janie Tien Phosuwan ដោយនឹកស្មានមិនដល់ទាល់តែសោះ ទើបធ្វើឲ្យតារាសម្តែងមួយដួងនេះមិនអាចចូលរួមសម្តែងជាមួយក្នុងកម្មវិធី LOVE IN THE AIR CHANNEL 3 CHANRITY CONCERT ដែលធ្វើឡើងដោយស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ របស់ប្រទេសថៃ ។ ហើយមូលហេតុដែលបានជួបគ្រោះថ្នាក់ ដួលរបួស ក ជើង នេះដោយសារតែឆាកសើម ខណៈពេលដែលនាងហាត់សម្តែងនៅលើឆាកនោះ ។ 

ប្រភពដដែលបានបញ្ជាក់ថា ក្រោយពីទៅជួបជាមួយគ្រូពេទ្យរួចរាល់ហើយ តួស្រីក្នុងរឿង "កងដៃចាំជាតិ" រូបនេះត្រូវសម្រាកព្យាបាលរបួសដល់ទៅ ៣ ខែ ទើបអាចនឹងជាសះស្បើយឡើងវិញ ៕







ប្រែសម្រួល ​៖ គន្ធា


ប្រភព ៖ kapook


Tags: Janie Tien Phosuwan