ភ្នំពេញ ៖ ខ្សែការពារឆ្នើមរបស់ក្រុមជម្រើសជាតិក្រោមអាយុ១៩ឆ្នាំកម្ពុជា លី វ៉ាហេទ បានចេញថតរឿងក្នុងតំណែងជាតួឯកលើកដំបូង ជាមួយនិងអ្នកមេម៉ាយល្បីឈ្មោះមួយរូប ដែលមានឈ្មោះថា អ្នកនាង សុខ សុម៉ោវត្តី ។ ក្រោយពីបញ្ចប់ការថតជាយូរណាស់មកហើយ អ្នកទាំងពីរហាក់ធ្វើឲ្យអ្នកគាំទ្រកាន់តែសង្ស័យថា តួឯកប្រុសស្រីក្នុងរឿង "ខូចចិត្តអាជីព" មួយគូនេះ ស្រលាញ់គ្នានៅក្រៅឆាក ខណៈរូបថតនិងវីដេអូផ្អែមល្អែមជាច្រើន ត្រូវបានបែកធ្លាយ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជារឿយៗ ។
ជាងនេះទៅទៀត មួយរយៈមុននេះ អ្នកមេម៉ាយកំពុងឡើងកូដក្នុងវិស័យសិល្បៈរូបនេះ បានបង្ហោះរូបថតក្នុងឈុតប្រពៃណីខ្មែរ ភ្ជាប់ជាមួយនិងចំណងជើងដ៏សុីអារម្មណ៍ថា "សំលៀកបំពាក់ខ្មែរ សែនស្រលាញ់ ចង់ពាក់ក្នុងថ្ងៃពិសេសម្ដងទៀត" សារហាក់ចង់បញ្ជាក់អ្វីមួយទៅកាន់តែមនុស្សពិសេសណាម្នាក់យ៉ាងចឹង ។ មិនបានប៉ុន្មានផងស្រាប់តែលេចធ្លាយរូបថត ក្រុមជម្រើសជាតិ លោក លី វ៉ាហេទ និងអ្នកនាង សុខ សុម៉ោវត្តី ថតជាមួយគ្នា ក្នុងឈុតប្រពៃណី ធ្វើឲ្យ Fans គិតថា អ្នកទាំងពីរប្រហែលជាលួច Pre Wedding ស្ងាត់ៗហើយមើលទៅ ។
ប៉ុន្តែទោះជាយ៉ាងណាក្តី យើងនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា រូបថតក្នុងឈុតប្រពៃណីទាំងនេះ គឺជារូប Pre Wedding ឬគ្រាន់តែជារូបថតសម្រាប់សម្អាងការនោះទេ ។
ចុះប្រិយមិត្តអ្នកអាន យល់យ៉ាងណាដែរ ចំពោះរូបថតនៅខាងក្រោមរបស់ អ្នកនាង សុខ សុម៉ោវត្តី និងលោក លី វ៉ាហេទ?
ដោយ ៖ គន្ធា