ភ្នំពេញ ៖ មុននេះបន្តិចនៅលើគណនីអុិនស្រ្តាក្រាមផ្ទាល់ខ្លួនរបស់កញ្ញា សុខ ពិសី បានបង្ហោះរូបថតមួយសន្លឹករបស់ហ្វេនម្នាក់ដែលហ៊ានលះបង់ដោយមិនខ្លាចឈឺ ព្រោះតែចិត្តស្រលាញ់ដល់ កញ្ញា សុខ ពិសី ។
នៅក្នុងនោះផងដែរ ហ្វេនដែលមិនបានបញ្ចេញឈ្មោះម្នាក់នោះបានសាក់នៅក្បែរដើមទ្រូង ដោយដាក់ថា "Sok Pisey My Queen" ។ ភ្ជាប់ជាមួយគ្នានេះផងដែរ ម្ចាស់បទ មនុស្សទី ៣ រូបនេះបានសរសេរថា "លះបង់ម្លេះពៅ លើសពីអាណិត ប្រហែលឈឺខ្លាំងហើយមើលទៅអរគុណណាស់សំរាប់ការស្រលាញ់ដ៏ធំធេងនេះ I love u so much" ៕
ដោយ ៖ គន្ធា