CamNews

កំសាន្ត 

ម្តាយគេម្តាយយើង! មិននឹកស្មានថា នាង Anne Thongprasom ហ៊ានធ្វើដល់ថ្នាក់នឹងសោះ!

ព័ត៌មានកំសាន្ត ៖ មនុស្សភាគច្រើនតែងតែដណ្តើមគ្នាធ្វើអាក្រក់ ប៉ុន្តែមិនសូវមានអ្នកដណ្តើមគ្នាធ្វើល្អនោះទេ ការពិតការធ្វើអំពើល្អគ្មានអ្វីពិបាកទេ ប្រសិនបើយើងម្នាក់គិតឲ្យបានដិតដល់ ។

ឥលូវនេះយើងងាកមកចាប់អារម្មណ៏ជាមួយនិងតារាសម្តែងថៃជើងចាស់ នាង Anne Thongprasom វិញម្តង ចំពោះរូបថតដែលទទួលបានខមមិនជាងមួយពាន់ ដែលសុទ្ធតែជាពាក្យសរសើរមិនដាច់ពីមាត់របស់ក្រុមអ្នកគាំទ្រ ក្រោយរូបនាងបង្ហោះរូបថតជាមួយនិងលោកយាយម្នាក់នៅចិញ្ចើមថ្នល់ដោយមិនប្រកាន់ខ្លួនជាតារាល្បីអ្វីនោះទេ ដោយភ្ជាប់មកជាមួយនិងចំណងជើងថា​ "ជួយឲ្យលោកយាយឆាប់បានត្រលប់ទៅផ្ទះវិញលឿនមួយថ្ងៃ" ឬ អាចនិយាយបានថា អ្នកណាឃើញក៏អាណិត ម្តាយគេម្តាយយើងខិតខំរកលុយដើម្បីជីវភាព ។

តារាស្រីសាច់ចាំ នាង Anne Thongprasom មិនត្រឹមតែជាតារាស្រីដែលស្អាត ហើយជាសំណព្វចិត្តរបស់តារាជំនាន់ក្រោយទេ រូបនាងថែមទាំងមានទឹកចិត្តល្អ ចេះគោរពស្រលាញ់ចាស់ទុំ ដូចជាសាច់ញិតខ្លួនឯងយ៉ាងចឹង ពិតជាគួរឲ្យចង់យកគំរូតាមយ៉ាងពិតប្រាកដមែន ។

គួរបញ្ជាក់ឲ្យដឹងថា តួឯកស្រីក្នុងរឿង "៣៦៥ ថ្ងៃនៃសេចក្តីស្រលាញ់" រូបនេះបានជួយទិញនំលោកយាយម្នាក់នៅតាមចិញ្ចើមថ្នល់ ដើម្បីឲ្យលោកយាយឆាប់បានត្រលប់ទៅផ្ទះវិញ និងឆាប់បានជួបជុំកូនចៅនៅឯផ្ទះ ៕





 

ដោយ ៖ គន្ធា


ប្រភព ៖ IG