ព័ត៌មានកំសាន្ត ៖ តារាសម្តែងមិនចេះចាស់ នាង Ann Thongprasom ត្រូវអ្នករួមការងារនិយាយថា ជាមនុស្សម្នាក់ដែលចេះយោគយល់និងអធ្យាស្រ័យព្រមទាំងមិនចេះវាយឬកថែមទៀតផង ។
ដោយយោងតាមការបកស្រាយរបស់គេហទំព័រ sanook បានឲ្យដឹងថា តារាស្រីវ័យ ៤០ ឆ្នាំរូបនេះ គឺជាមនុស្សដែលចេះស្រលាញ់មនុស្សគ្រប់ៗគ្នាដែលនៅជុំវិញគ្នា និងងាយស្រួលក្នុងការធ្វើការងារជាក្រុមទៀត ថ្វីត្បិតតែត្រឹមតែជាអ្នករួមការងារ ប៉ុន្តែនាង Ann thongprasom តែងតែស្វាគមន៍យ៉ាងកក់ក្តៅព្រមទាំង ចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមក តាមដែលអាចធ្វើឲ្យទៅបាន ។
សរុបមកវិញ នាង Ann thongprasom មិនមែនត្រឹមតែជានារីដែលស្រស់ស្អាតតែសំបកក្រៅទេ ប៉ុន្តែសូម្បីតែចិត្តក៏ស្រស់ស្អាតខ្លាំងណាស់ដែរ ដូច្នេះហើយទើបធ្វើឲ្យអ្នករាល់គ្នាសរសើរមិនដាច់ពីមាត់ចំពោះទឹកចិត្តដ៏ល្អប្រពៃរបស់នាង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook