CamNews

ប្លែកៗ 

បែកធ្លាយ​ !! ស្រ្តីវ័យចំណាស់ម្នាក់ ដែលបរិភោគអាហារចម្លែកៗ មិនលើកលែងសូម្បីតែ ដង្កូវ អំពូល...

ប្លែកៗ ៖ ប៉ូលីសនៅក្នុងប្រទេសចិនកំពុងតែស៊ើបអង្កេតអំពី ស្រ្តីម្នាក់ដែលគាត់បានបង្ហោះរូបភាពរបស់គាត់ ដែលគាត់បានបរិភោគ អ្វីដែលចម្លែក ដែលជាដូចជា ត្រីមាស  អន្ទង់  ដង្កូវ ដោយមិនលើកលែងសូម្បីតែអំពូល ។

ស្រ្តីម្នាក់ដែលមានវ័យ ៤៥ឆ្នាំ ដែលគាត់ត្រូវបានគាត់ដាក់ឈ្មោះក្រៅឲ្យគាត់ថា "Chihuo Fengjie" ហើយគាត់គឺជាស្រ្តីដែលបរិភោគបានអ្វីៗគ្រប់យ៉ាង ជាពិសេសគាត់ចូលចិត្តបរិភោគរបស់ចម្លែក ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Asiantown បានឲ្យដឹងថា ស្រ្តីម្នាក់នេះគ្រាន់តែចង់ទាមទារការចាប់អារម្មណ៍និង អ្នកចុចទស្សនារូបភាពរបស់នាងឲ្យបានច្រើនតែប៉ុណ្ណោះ ។ 

ដោយយោងតាមប្រព័ន្ធផ្សព្វផ្សាយសង្គមបានឲ្យដឹងថា ចំណង់ចំណូលចិត្តរបស់នាងគឺ បរិភោគសាច់ដែល មនុស្សផ្សេងទៀត មិនអាចបរិភោគបាន ។ 

នាងស្ទើរតែលែងក្លាយអ្វីទាំងអស់ ចាប់តាំងពីនាងបានព្យាយាមសាកល្បងលក្ខណៈបែបគ្រោះថ្នាក់ជាច្រើនទៀត ដូចជានាងបាន រុញ បារី ជាង ១០ ដើមចូលទៅក្នុងច្រមុះរបស់នាង ៕








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop