ថៃ ៖ ក្រោយរកឃើញស្នេហ៍ពិតហើយនោះ នាង Janie Tien Phosuwan មិនបង្អស់យូរក៏សម្រេចចិត្តរៀបការនៅក្នុងខែតុលា ឆ្នាំ ២០១៨ នេះតែម្តង ។
នៅក្នុងនោះផងដែរ លោក Mickey Allapach Na Pombhejara ដែលជាអនាគតស្វាមីរបស់នាង Janie Tien Phosuwan បានថ្លែងថា ក្រោយពេលរៀបការហើយភ្លាម អ្នកទាំងពីរសម្រេចចិត្តយកកូនតែម្តង ព្រោះនាង Janie ក៏មានអាយុច្រើនណាស់ទៅហើយ ចំនែកឯលោកផ្ទាល់ក៏ស្រលាញ់ក្មេង និងចង់មានកូនចៅរត់លេងពេញផ្ទះផងដែរ ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
គួរបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី ០២ ខែកក្កដា កន្លងទៅនេះ លោក Mickey បានសុំនាង Janie រៀបការ នៅមាត់សមុទ្រ នៅលើទឹកដីសហរដ្ឋអាមេរិច ដែលជារឿងដ៏រ៉ូមែនទិចមួយ សម្រាប់គូស្នេហ៍មួយគូនេះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook