CamNews

ប្លែកៗ 

មិនចង់ជឿ ! ក្មេងប្រុសអាយុ១២ឆ្នាំសោះ ក្លាយជាចោរលួចរថយន្តឪពុកម្តាយ ជិះទៅជួបជីដូន

(អាល្លឺម៉ង់)៖ ​ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ ត្រូវបានឪពុកម្តាយរាយការណ៍ ប្រាប់ប៉ូលិសថា គេបានបាត់ពីផ្ទះអស់រយៈពេល ជាច្រើនម៉ោង ក្រោយពីក្មេងប្រុសនិយាយថា ខ្លួនចង់ទៅលេងជីដូន នៅផ្ទះ។

ហេតុការណ៍នេះកើតឡើង នៅតំបន់ Saxony ប្រទេស អាល្លឺម៉ង់ ជីដូនរបស់ក្មេងប្រុស បានទូរស័ព្ទមកប្រាប់ឪពុកម្តាយគេ​ថា ក្មេងប្រុសនិងមិត្តភក្តិគេ ម្នាក់អាយុ១៣ឆ្នាំ បានមកដល់ផ្ទះគាត់ ដោយសុវត្ថិភាពហើយ។ អ្វីដែលស្ទើរមិនចង់ជឿនោះ​ គឺក្មេងប្រុសដែលបាត់ពីផ្ទះនេះ បានលួចរថយន្តឪពុកម្តាយជិះ បើករហូតមកដល់ជីដូនទាំងយប់ ក្នុងចំងាយផ្លូវ ១២៥ម៉ាយ ដោយគ្មានអ្នកចាប់​អារម្មណ៍ឡើយ ហើយឪពុកម្តាយក៏អនុញ្ញាតឲ្យគេ ដេកនៅទីនោះមួយយប់សិន បារម្ភខ្លាចក្រែងបើកត្រឡប់ទៅវិញមានបញ្ហា។

ករណីនេះ មិនមានការចោទប្រកាន់ ពីសមត្ថកិច្ចទេ ព្រោះច្បាប់នៅទីនេះក្មេង ដែលមានអាយុតិចជាង១៤ឆ្នាំ មិន​ត្រូវបាន ព្រះរាជអាជ្ញារធ្វើការ​ចោទប្រកាន់​ឡើយ គ្រាន់តែទទួល​ការ​ណែនាំ ពីប៉ូលិសប៉ុណ្ណោះ ហើយក៏អាចមានការបន្ទោសឪពុកម្តាយ ដែលលធ្វេសប្រហែស បណ្តោយឲ្យកូន​តូចលួចរថយន្ត បើកបរក្នុងចម្ងាយដល់ទៅ ១២៥គីឡូម៉ែត្រ ​នេះសំណាង​ហើយ ដែលគ្មានអ្នករងគ្រោះ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Saxony