CamNews

ព័ត៌មានជាតិ 

ប្រធាន​ សហគ្រាស ក្រុមហ៊ុន បរិក្ខា គ្រឿងយន្ដ ចំកាត់កម្ពុជា បាញ់ជិត ២០ គ្រាប់ សមត្ថកិច្ចថា រឿងតូចតាច

ភ្នំពេញ ៖ ស្នូរគ្រាប់កាំភ្លើងជិត២០គ្រាប់ ត្រូវបានបន្លើឡើង កាលពីព្រឹកថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ២០១៣
វេលាម៉ោង ៦ និង១០ នាទី ចេញពីទីតាំងសហគ្រាសក្រុមហ៊ុនបរិ ក្ខាគ្រឿងយន្ដ ចំកាត់កម្ពុជាដែល
មានទីតាំង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៦អា ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌ ឫស្សី
កែវ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានទាំង ព្រឹកតែម្ដង ។ យ៉ាងណា
ក៏ដោយ ក្រោយការ បាញ់ប្រហារដោយកាំភ្លើងម៉ាក វ៉ាន់ឌឺឡុង ចំនួន ១៨គ្រាប់ខាងលើនេះ របស់បុរស
ជន ជាតិចិន ដែលជាប្រធានសហគ្រាសត្រូវបាន ចាប់ខ្លួនពីកម្លាំងនគរបាល ខណ្ឌឫស្សីកែវ យកទៅ
សួរនាំបន្ដទៀត ។

យោងតាមប្រភពព័ត៌មាន ពីសាក្សីនៅ ក្បែរកន្លែងកើតហេតុបានឱ្យដឹងថា នៅ វេលាម៉ោងព្រឹកថ្ងៃទី
២៥ ខែកញ្ញា ឆ្នាំ ២០១៣ ស្រាប់តែមានស្នូរគ្រាប់កាំភ្លើងចេញ ពីប៉ែកខាងក្រោយ នៃទីតាំងសហ
គ្រាស ក្រុមហ៊ុនបរិក្ខាគ្រឿងយន្ដចំកាត់កម្ពុជា ប៉ុន្ដែ មិនដឹងមូលហេតុពិតប្រាកដថា បណ្ដាល មកពី
អ្វីនោះឡើយ ដែល នាំឱ្យប្រធានសហ គ្រាសមួយនេះ បើកការបាញ់ប្រហារទាំង ព្រឹកយ៉ាងដូច្នោះ។

ប្រភពព័ត៌មានពីសាក្សីបានបន្ដទៀតថា ក្រោយពីលឺសំឡេងផ្ទុះអាវុធ ជិត២០គ្រាប់ យ៉ាងដូច្នេះ
កម្លាំងនគរ បាលខណ្ឌឫស្សីកែវ បានចុះមកកាន់កន្លែងកើតហេតុភ្លាមៗដើម្បី ត្រួតពិនិត្យ និងអន្ដ
រាគមន៍ហើយឃាត់ បុរសជនជាតិចិន ដែលជាប្រធានសហគ្រាស យកទៅសួរនាំបន្ដទៀត។យ៉ាង
ណាក៏ដោយជុំវិញករណី បាញ់ប្រហារជិត ២០គ្រាប់ទាំង ព្រលឹមអុល របស់ជនជាតិចិនដែលជា
ប្រធាន សហគ្រាសខាងលើនេះ ត្រូវបានសមត្ថកិច្ច ខណ្ឌឫស្សីកែវ ធ្វើការលាក់បាំងដោយមិន
បានផ្ដល់ព័ត៌មានឱ្យបានក្បោះក្បាយ និងពិត ប្រាកដជូនដល់អ្នកកាសែតឡើយ សូម្បីតែ ឈ្មោះ
របស់ជនបង្ករូបនេះក៏គ្មាននរណា ស្គាល់ដែរ ។

ជាមួយគ្នានេះ ចំពោះការផ្ទុះអាវុធដ៏ ច្រើនបែបនេះ ត្រូវបានប្រភពព័ត៌មានមួយលួចបង្ហើបថា ក្រោយ
ពីការ ឃាត់ខ្លួនប្រធាន សហគ្រាសខាងលើ ស្រាប់តែមានអន្ដរាគមន៍ ភ្លាមៗ ពីមន្ដ្រីនគរបាលជាន់
ខ្ពស់មួយរូប ហេតុដូច្នេះហើយគេសង្ស័យថា ជនបង្កត្រូវ បានសមត្ថកិច្ចខណ្ឌឫស្សីកែវ ដោះលែងឱ្យ
មានសេរីភាព ។

ជុំវិញករណីនេះដែរ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលមិនទាន់អាចសុំការបកស្រាយពី អធិការនគរ
បាល ខណ្ឌឫស្សីកែវលោក ទៀង ចាន់សា បាននៅឡើយទេ នៅរសៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ
២០១៣ ប៉ុន្ដែ អធិការរង នគរបាលទទួលផែនព្រហ្មទណ្ឌ លោក អ៊ីវ ឈុនផេង បានឆ្លើយថា ករណី
នេះគឺជារឿង តូចតាច ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ