(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត សម្រាប់តារាចម្រៀងមានសំនៀងស្អក លោក ប៉ុន សុណារិន្ទ ហៅខេម បានជួបប្រទះនូវសាររិះគន់ធ្ងន់ៗ ពីអ្នកគាំទ្រ ដែលបានសរសេរបង្ហោះ ជាសាធារណៈ ដោយបានធ្វើការរិះគន់ មិនសំចៃមាត់ទៅលើតារាចម្រៀង ខេម ថា ជាតារាភ្លេចកំណើតដើម វាយឫកខ្ពស់កប់ពពក មិនចេញពីក្នុងឡានស្វាគមន៍អ្នកគាំទ្រ ធ្វើឲ្យអ្នកគាំទ្រខកចិត្តជាខ្លាំង ។
ក្នុង Accuont Facebook មួយមានឈ្មោះថា «Alex Rona» បានសរសេរ ជាសាធារណៈថា«ខំគាំទ្រតាំងពីយូរ មករហូត ។ ឮថាមកច្រៀង concert. ខំទៅមើល ! ពេលទៅដល់លោកអើយលោក នៅក្នុងឡានហើយពាក់ម៉ាស់ មិនចេញមកអ្នកគាំទ្រចង់ឃើញចង់ថត អើតតាមកញ្ចក់ឡាន មិនត្រឹមតែមិនចេញមកស្វាគមន៍ទេ បែរជាឲ្យអង្គរក្ស ចេញមកដេញហើយ យកផ្តាំងកៅស៊ូមកបាំងឡាន កុំឲ្យគេឃើញទៅវិញ ខ្លាចកូតឡាន ។ ជ្រុលហើយ ឃើញចរឹតបែបនេះ មិនបាច់មុខទេ សូម្បីតែចម្រៀងក៏លេងចង់ស្តាប់ដែរ»។
ក្នុងគណនីដដែលនេះ បានសរសេរបន្តទៀតថា «កាលបង សុវត្ថិ បងសិរីមន្ត មកច្រៀង ខ្ញុំទៅមើលដែរ គាត់ចេញមកស្វាគមន៍បងប្អូន មិនវាយឫកដូចម្នាក់នេះទេ ។ ទៅមុនមិរួចទេ។ មិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀងភ្លេចកំណើតវាយឫកម្នាក់នេះ បានឲ្យអង្គរក្សទៅវ៉ៃ អ្នកចម្រៀងម្នាក់ នៅក្នុងរបងconcert ពេលគាត់ចុះពីលើឆាកភ្លាម ព្រោះរអៀសខ្លូន នឹងសម្តីរបស់អ្នកចម្រៀងម្នាក់នោះ ដែលនិយាយលើឆាថា (បើខ្ញុំមានវាសនា បានបងប្អូនជួយគាំទ្រឲ្យខ្ញុំបាទបានល្បី ខ្ញុំសន្យាថា ខ្ញុំដើរមិនពាក់ម៉ាស់ បើបងប្អូនចំណាយពេល ខំស្កាត់ពីឆ្ងាយមកចង់ជួបខ្ញុំ មិនបាច់ឲ្យបងប្អូនអើតមើលខ្ញុំ តាមកញ្ចក់ទេ ហើយខ្ញុំក៏មិនបាច់យកអ្វីមកបាំងដែរ ខ្ញុំនឹងចេញទៅជួបបងប្អូន ព្រោះបងប្អូន ជាអ្នកធ្វើឲ្យខ្ញុំល្បី មានរឿងអីដែលខ្ញុំត្រូវភ្លេចបងប្អូន) ស្របពេលដែលលោក ខេម កំពុងយកផ្ទាំកៅស៊ូមកបាំងឡាន។ ប្រហែលគិតថា និយាយប៉ះពាល់ លោកខេម ហើយទើបឲ្យអង្គរក្សទៅវ៉ៃអ្នកចម្រៀងម្នាក់នោះ ទាំងកំរោល»។
ទោះបីជាយ៉ាងណា ប្រភពព័ត៌មានខាងលើ មិនបានបញ្ជាក់ឲ្យដឹងទេថា តើព្រឹត្តិការណ៍នេះ បានកើតឡើងនៅកន្លែងណា ហើយការប្រគំតន្រ្តីនោះធ្វើឡើងនៅខេត្តណាដែរ ខណៈដែលតារាចម្រៀង ខេម ក៏ គេហទំព័រ Khmertalking មិនទាន់អាចទាក់ទងសុំការបំភ្លឺបាន ដូចគ្នា ។ Khmertalking នឹងជឿជាក់ថា តារាចម្រៀងកំពុងមានសន្ទុះកេរ្តិ៍ឈ្មោះខ្លាំង ក្នុងចិត្តយុវវ័យ ខេម នឹងចេញមុខបញ្ជាក់ការពិត ជុំវិញការចោទប្រកាន់ខាងលើនេះ ដើម្បីឲ្យមហាជនអស់មន្ទិលសង្ស័យ ព្រោះរឿងនេះ អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កេរ្តិ៍ឈ្មោះរបស់លោក ក្នុងនាមជាតារាល្បី៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង