CamNews

ព័ត៌មានជាតិ 

ក្មេងទំនើង បើករថយន្ត ម៉ែសឺដែស ដេញបុក អ្នកជិះម៉ូតូ ជុំវិញវត្តភ្នំ ធ្វើឲ្យព្រលឹង ចុងសក់

ភ្នំពេញ៖ ក្មេងទំនើងចំនួន២នាក់ ដែលជាកូនអ្នក មានទ្រព្យសម្បត្តិ បានបើករថយន្ត ម៉ាក់ម៉ែសឺ
ដែស មួយគ្រឿង ពាក់ស្លាក លេខ ភ្នំពេញ 2AA-1000 បើកដេញបុក បុរសម្នាក់ ខណៈកំពុង ជិះ
ម៉ូតូវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BQ-4749 ជុំវិញវត្តភ្នំ តែម្តង ធ្វើឲ្យមានការ ភ្ញាក់ផ្អើល
ស្ទើរមួយចំហៀងក្រុង កាលពីល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៣ ដោយសារតែក្មេងទំនើង ទាំងពីរ
នាក់ ខឹងនឹងជនរងគ្រោះ បើកម៉ូតូមកវ៉ាក់ អើនឹង រថយន្តរបស់ខ្លួន នៅជិតស្ពាននាគ តាមបណ្តោយ
ផ្លូវព្រះនរោត្តម ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ចមូលដ្ឋានបាន ឲ្យដឹងថា ជនរងគ្រោះដែលរងការបើករថយន្តដេញ
បុកពីសំណាក់ ក្មេងទំនើងទាំងពីរនាក់នោះមានឈ្មោះ វុធ វឌ្ឍនា រីឯក្មេងទំនើងទាំងពីរនាក់នោះ
មិនត្រូវបានគេស្គាល់ អត្តសញ្ញាណនោះទេ។

សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុខណៈជនរងគ្រោះកំពុង ជិះម៉ូតូតែម្នាក់ឯងក្នុងគោលបំ
ណងទៅហាត់ប្រាណ លុះដល់ចំណុច កើតហេតុ ស្រាប់តែវ៉ាក់អើ និងរថយន្ត របស់ក្រុមក្មេងទំនើង
ទាំងពីរនាក់ ។

ភា្លមៗនោះ ស្រាប់តែក្រុមក្មេង ទំនើងទាំងនោះ បានបើក រថយន្តដេញ បុកជុំវិញវត្តភ្នំ ហើយដោយ
ឃើញ ស្ថានភាព យ៉ាងដូច្នេះ ជនរងគ្រោះបានផ្តួលម៉ូតូចោល នៅជិតក្រសួង សាធារណការ ដើម្បី
រត់គេចខ្លួន។ បន្ទាប់មកនោះ រថយន្តរបស់ក្មេងទំនើងទាំងពីរនាក់នោះ បានជ្រុលទៅបុកម៉ូតូចំនួន២
គ្រឿងទៀត ដែលកំពុង ចោទចោល នៅតាមផ្លូវ បណ្តាលឲ្យរងការខូចខាត។ 

ក្រោយកើតហេតុ និងនាំឲ្យមានការភ្ញាក់ផ្អើលនោះ គេសង្កេតឃើញ កម្លាំងសមត្ថកិច្ច ជាច្រើននាក់
បានចុះមកត្រួតពិនិត្យ ដើម្បីជួយអន្តរាគមន៍។

ក្នុងនោះ តាមសាក្សី គេបានឃើញ វត្តមាន របស់លោក សរ សុខា ស្នងការរង នគរបាល រាជធានី
ភ្នំពេញបានបញ្ជាឲ្យស្ទូច រថយន្តម៉ែសឺដែស យកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក
រាជធានីភ្នំពេញ ដើម្បីរង់ចាំ ការដោះស្រាយបន្តទៀត៕  

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ