CamNews

ព័ត៌មានជាតិ 

បុរសម្នាក់ ត្រូវជនមិន ស្គាល់អត្តសញ្ញាណ មួយក្រុម បាញ់ធ្លាយភ្លៅ

ភ្នំពេញ៖ជនមិនស្គាល់មុខ មួយក្រុមបានបើកការ បាញ់ប្រហារទៅលើ បុរសម្នាក់បណ្តាលធ្លាយ
ភ្លៅ បន្ទាប់ក្រុម ជនរងគ្រោះ ចេញពីផឹកស៊ីនៅក្លឹបរាត្រីស្តាយ៍ កាលពីរាត្រីថ្ងៃទី១៦ ខែធ្នូ ដែល
បញ្ហានេះ តែងតែកើតមានឡើង ជាញឹកញាប់នៅក្នុងក្លឹបមួយនេះ។

តាមប្រភពព័ត៌មានពីអ្នកជិតខាងដែល នៅជិតក្លឹបមួយនេះបានឲ្យដឹងថា មានរឿងរ៉ាវវាយតប់
បាញ់បោះមិនចេះ ចប់ មិនចេះ ហើយ ព្រោះតែគេបើកមួយយប់ទល់ភ្លឺគ្មានពេលវេលាសំរាក
ហើយពួកគេកំពុងរងចាំ មើលថា ចៅហ្វាយខណ្ឌសែនសុខ មានវិធានការណ៍យ៉ាងណាលើក្លឹប
មួយនេះ។

ក្រុមអ្នកចូលចិត្ដត្រាចរសប្បាយពេលរាត្រីម្នាក់ ត្រូវក្រុមខ្មាន់កាំភ្លើងបាញ់ចំភ្លៅខាងឆ្វេង ក្នុងគ្រា
ដែលពួកគេ មានគ្នា៣នាក់ ជិះម៉ូតូចេញពីផឹកស៊ីក្នុងខ្លឹបរាត្រីស្ទាយ៍ ដែលមានទីតាំងស្ថិតតាម
បណ្ដោយផ្លួវបេតុងលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ការបាញ់ប្រហារមនុស្សពេលយប់អធ្រាត និងអំពើគាស់ផ្ទះ ប្លន់ប្រដាប់អាវុធ ត្រូវគេកត់សម្គាល់ថា
បានកើត ឡើង ជាញឹកញាប់ក្នុងខណ្ឌសែនសុខ នាំឲ្យប្រជាពលរដ្ឋសម្ដែងការព្រួយបារម្មណ៍ លើ
បញ្ហាសន្ដិសុខកាន់ តែខ្លាំងឡើងនាពេលបច្ចុប្បន្ន។ ទោះជាយ៉ាងក៏ដោយ ក៏នៅតែមានអ្នកចូលចិត្ដ
ត្រាចរពេលរាត្រី មិនគិតពីបញ្ហាគ្រោះថ្នាក់អ្វីឡើយ ជាក់ស្តែងដូចករណីនេះស្រាប់ ទើបនៅទីបញ្ចប់
ពួកគេត្រូវក្រុមខ្មាន់កាំភ្លើង បាញ់ប្រហាររហូតរងរបួស សំណាងល្អមិនបាត់បង់ដល់អាយុជីវិត។

ហេតុការណ៍បាញ់ប្រហារនេះបានកើតឡើងកាលពីវេលាម៉ោង០៤និង០៥ទាបភ្លឺ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ
២០១២ នៅចំណុចមុខផ្ទះលេខ៣៣អា ផ្លូវលំចូលទៅកាន់ប៉ុស្ដិ៍ឃ្មួញ ស្ថិតក្នុងភូមិបន្លាស្អិត សង្កាត់
ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះជាអ្នកបើកម៉ូតូ មានឈ្មោះ ហេង សុផា អាយុ២៨ឆ្នាំ ត្រូវគ្រាប់ចំភ្លៅខាងឆ្វេង ចំណែក
អ្នកជិះពីក្រោយ ឈ្មោះបាន ថាន អាយុ២៥ឆ្នាំជាម្ចាស់ម៉ូតូ និងម្នាក់ទៀតឈ្មោះភិន វណ្ណា អាយុ២៥
ឆ្នាំ អ្នកទាំង៣ មានមុខរបធ្វើកម្មកររោងចក្រឈីអ៊ីន នៅភូមិបន្លាស្អិត និងមានផ្ទះនៅភូមិ អន្លុងក្ងាន
សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ចំណែកក្រុមខ្មាន់កាំភ្លើងដែល ជាជនដៃដល់មិនត្រូវបានគេស្គាល់អត្ដសញ្ញាណឡើយ ប៉ុន្ដែប្រភព
បានរាយការណ៍ថា ក្រុមនេះមានគ្នា៥នាក់ មានទាំងស្រីផង ជិះម៉ូតូ០៣គ្រឿង ម៉ាក់សេអិល វីវ៉ា និង
មួយគ្រឿងទៀតមិនចាំម៉ាក់។

ប្រភពពីនគបាលមូលដ្ឋានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាក់ឃ្លីក ពណ៌លឿង
លាយខ្មៅស៊េរី២០០៨ ឡើងតែម២០១០ ពាក់ស្លាកលេខកណ្ដាល 1J-4043 ចេញពីក្លឹបស្ដាយ៍ក្នុង
គោលបំណងសំដៅមកផ្ទះ ស្រាប់តែមានមនុស្សមួយក្រុមមានម៉ូតូ៣គ្រឿងស្ទាក់ចាំវាយតាមផ្លូវ
ដោយប្រើខ្សែក្រវ៉ាត់។ប្រភពបន្ដថា ពេលពួកគេបានជិះរត់រហូតមកដល់កន្លែងកើតហេតុក៏ត្រូវក្រុម
ខ្មាន់កាំភ្លើងបាញ់ដោយអាវុធខ្លីមួយគ្រាប់ចំភ្លៅ អ្នកឌុប ហើយជនដៃដល់នាំគ្នាគេចខ្លួនបាត់ដោយ
សុវត្ថិភាព។

អសន្ដិសុខក្នុងដែនដីខណ្ឌសែនសុខបានកើតមានឡើងជាញឹកញយនាំឲ្យមហាជននិងអ្នកស្រុកដាក់
ការស្ដីបន្ទោសទៅលើអាជ្ញាធរដែលបណ្ដែតបណ្ដោយឲ្យមានក្លឹបរាត្រីព្រោងព្រាត ជាពិសេសក្លឹបទាំង
នោះ បានប្រើប្រាស់សិទ្ធិ របស់ពួករហូតក្លាយ ទៅសិទ្ធិអាណាធិបតេយ្យ ដោយហេតុពួកគេបើកការ
ផឹកស៊ីរាំរែករហូតជិតភ្លឺ ទាំងនេះហើយដែលចំណែកបង្ករអសន្ដិសុខក្នុងមូលដ្ឋាន ព្រោះជនល្មើសច្បាប់
ដែលមានគំនិតទុច្ចរឹត គេមានឱកាសយកទីតាំងក្លឹបរាត្រីជាកន្លែងពួនសម្ងំ មុនពួកគេចេញធ្វើសកម្ម
ភាព។ ម្យ៉ាងវិញទៀត សមត្ថកិច្ចនគបាលរដ្ឋបាលមូលដ្ឋានពេលខ្លះ ក៏មិនបានបំពេញកាតព្វកិច្ចរបស់
ពួកគេឲ្យបានដិតដល់ដែរ ក្នុងការពួនស្ទាក់និងយាមកាមនៅពេលរាត្រី ជាក់ស្ដែងដូចជាប៉ុស្ដិ៍ នគបាល
ឃ្មួញនេះស្រាប់ ចោរគាស់ផ្ទះអ្នកគ្រូសាលាបឋមសិក្សាវិចិត្រសិល្បៈទាំងថ្ងៃមិន បានប៉ុន្មានថ្ងៃផង អំពើ
បាញ់ប្រហារមនុស្សកើតឡើងទៀត បើយ៉ាងដូច្នេះតើអ្នកស្រុកឃ្មួញរំពឹងអ្នកណា?

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ