បាត់ដំបង ៖ ស្នងការនគរបាល ខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ ស ថេត បានថ្លែងឱ្យដឹងនៅ
ថ្ងៃសុក្រទី ១០ ខែឧសភា ឆ្នាំ ២០១៣ថា គ្រូខ្មែរមួយរូបប្រើប្រាស់ ផ្លែចេកណាំវ៉ាត្រដុសលើសុដន់
និងប្រដាប់ភេទ ដោយយកលេសថា ព្យាបាលជំងឺ រួមទាំង ជាប់ចោទរំលោភផង ហើយ ត្រូវសមត្ថ
កិច្ច ឃាត់ខ្លួន នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៣ នឹងត្រូវបញ្ជូនទៅតុលាការ នៅថ្ងៃនេះហើយ។
ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទ លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា ពិតជា
មានការឃាត់ខ្លួន ឈ្មោះ ជា តាប់ ហៅជរ អាយុ៦៨ឆ្នាំ មានទីលំនៅភូមិចុងសំណាយ ឃុំជ្រៃ ស្រុក
មោងឫស្សី ខេត្តបាត់ដំបងប្រាកដមែន ហើយសមត្ថកិច្ច ការិយាល័យ ជំនាញធ្វើការបំពេញនីតិវិធី
ដើម្បីបញ្ជូនទៅតុលាការ។
ប្រភពព័ត៌មាន ឱ្យដឹងថា ស្ត្រីម្នាក់ បានដាក់ពាក្យបណ្ដឹង ចោទប្រកាន់គ្រូខ្មែរ មួយរូបប្រើប្រាស់ ផ្លែ
ចេកណាំវ៉ាត្រដុសលើសុដន់ និងប្រដាប់ភេទ ដោយយកលេសថា ព្យាបាលជំងឺ ហើយសមត្ថកិច្ច
បានឃាត់ខ្លួនគ្រូខ្មែរនោះ នៅវេលាម៉ោង២ និង៤០នាទី រសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៣ នៅ
ចំណុច ភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ប្រភពដដែលបន្តថា ស្ត្រីរងគ្រោះមានឈ្មោះ ជ.ស.ឡ អាយុ២២ឆ្នាំ រស់នៅឃុំឫស្សីក្រាំង ស្រុកមោង
ឫស្សី មានជំងឺងងឹតភ្នែក ឈឺក្បាល ហើយឈឺកញ្ចឹងក ហើយក៏ត្រូវបានឪពុកម្ដាយ នាំមកព្យាបាល
នៅផ្ទះលោកគ្រូខ្មែរ ល្មោភកាមរូបនោះ។ អំឡុងពេល ព្យាបាល ទើបបានមួយសប្ដាហ៍លោកគ្រូខ្មែរ
រូបនោះ ក៏ជំរុញឲ្យនាង ស្លៀកសារុង ចោមពុង ហើយលោកគ្រូនោះបានស្ទាប អង្អែលសព្វរាង្គកាយ
រួមផ្សំ ជាមួយនឹងមន្តអាគមន៍សូត្រផ្លុំផងនោះ មិនតែប៉ុណ្ណោះ លោកគ្រូកំហូចឈានដល់ប្រើ ផ្លែចេក
ណាំវ៉ាទុំ មកត្រដុសពេញ រាង្គកាយ និងប្រដាប់ភេទទៀតផង។
យ៉ាងណាក៏ដោយ លោកស្នងការបញ្ជាក់ថា មិនមែនមាននារីម្នាក់ដែលរងគ្រោះនេះនោះទេ គឺមាន
ច្រើន ដែលខ្លះមកពីខេត្ត បាត់ដំបង ពោធិ៍សាត់ ក៏មានដែរ។ ជនរងគ្រោះ បន្តក្នុងពាក្យបណ្ដឹងថា
នាងត្រូវលោកគ្រូកំហូចរំលោភ រហូតបានសម្រេច ចំនួន ២ដងក្នុងរយៈពេលតែ ១សប្ដាហ៍ ដោយ
យកលេសថា ជាការដោះអំពើអាបធ្មប់។
ករណីនេះស្ទាប បបោសអង្អែល ដ៏ ស្រើបសា្រល ធ្វើឱ្យគេនឹកឃើញ ដល់ករណីព្រះសង្ឃបរាជិក
នេតខៃ នៅវត្តស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ និងអាចារ្យ អូមអាមល្មោភកាម រស់ សារិន
នៅសុ្រកពញាឮ ខេត្តកណ្តាល ផងដែរ។
យ៉ាងណាក៏ដោយ លោកស្នងការអំពាវនាវ ឱ្យប្រជាពលរដ្ឋ កុំឱ្យមានជំនឿ ហួសហេតុពេក។ "ត្រូវ
ប្រយ័ត្ន ជំនឿណាមិនសមទំនង យើងកុំប្រថុយប្រថាន (ឱ្យសោះ)"៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល