ព័ត៌មានកំសាន្ត ៖ អ្នកណាៗក៏បានដឹងថា នាង gubgib sumontip និងលោក bie kpn បានរៀបការជាមួយនិងគ្នា ព្រមទាំងបង្កើតបាននូវកូនស្រីដែលមានមុខមាត់គួរឲ្យក្នាញ់ខ្លាំងណាស់ ហើយអ្នកសិល្បៈគ្រប់គ្នាតែងតែប្រាថ្នាចង់ឲ្យបានកូនដ៏គួរឲ្យស្រលាញ់បែបនេះ ។
ទោះបីជាលោក bie kpn និងភរិយានាង gubgib sumontip មានការមមាញឹកជាមួយនិងការងារសិល្បៈច្រើនខ្លាំងយ៉ាងណាក៏ដោយចុះ ប៉ុន្តែនៅតែឆ្លៀតឱកាសជូនកូនស្រីលំហែរកាយ ដើម្បីឲ្យមានអារម្មណ៍ស្រស់ថ្លា និងបង្កើតភាពស្និទ្ធស្នាលក្នុងគ្រួសារ ។
ដោយយោងតាមរូបថតនិងចំណងដែលនាង gubgib sumontip បានបង្ហោះនៅលើគណនី instagram ផ្ទាល់បានឲ្យដឹងថា តារាស្រីរូបនេះបានបង្ហោះរូបថតជាមួយកូនស្រីដែលកំពុងតែចាប់ក្បាលរបស់នាង ដោយភ្ជាប់មកជាមួយនិងចំណងជើងថា "i'm not ur food 😒😂😂😂" "មានន័យថា ខ្ញុំមិនមែនជាម្ហូបអាហារបស់អ្នកទេ" ។ មាន Fans ជាច្រើនផ្ទុះសំណើចយ៉ាងខ្លាំងជាមួយនិងរូបថតព្រមទាំងចំណងជើងរបស់តារាស្រីថៃរូបនេះ ៕
ដោយ ៖ គន្ធា
ប្រភព ៖ IG