ភ្នំពេញ៖ រថយន្តមួយគ្រឿង ត្រូវអណ្តាតភ្លើង ឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបុរសម្នាក់ ជា
ម្ចាស់រថយន្ត ត្រូវរងរបួសធ្ងន់ ដោយសាររូបគេបាន បើករថយន្តក្នុង ល្បឿនលឿនជ្រុល ទៅ
បុកបង្គោល ភ្លើងបំភ្លឺផ្លូវ សារធារណៈ ពេញទំហឹង កាលពីវេលាម៉ោង ២និង២០នាទីរំលង
អធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៣ នៅចំណុចមុខផ្ទះយីហោ អង្គវត្តបោះ ពុម្ព
អាវយឺត តាមបណ្តោយវិថីព្រះសីហនុ ស្ថិតក្នុង សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន។
ប្រភពព័ត៌មានពីសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ដែលបាន
កើតឡើងនេះ គឺបង្ក ឡើងដោយសារ រថយន្តមួយគ្រឿង ម៉ាក morning S-L-X ពណ៌ទឹកប្រាក់
ពាក់ស្លាកលេខ ភ្នំពេញ 2U-8492 ជិះគ្នា៣ទៅ៤នាក់ សុទ្ធតែប្រុស បើកបរតាមបណ្តោយ វិថី
ព្រះសីហនុ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿន យ៉ាងលឿន លុះជិតដល់ចំណុចកើត
ហេតុខាងលើ រថយន្តបានជាន់ហ្រ្វាំង អូសចម្ងាយ ប្រមាណជាង២០ម៉ែត្រ តែរថយន្តមិនទាន់
អស់ល្បឿន ក៏ជ្រុលទៅបុក បង្គោលភ្លើង បំភ្លឺផ្លូវសារធារណៈ ទាំងកំរោលតែម្តង បណ្តាលឲ្យ
អ្នកបើកបររថយន្តម្នាក់ ត្រូវរងរបួសធ្ងន់ និងអ្នករួមដំណើរ មិនបានរងរបួសឡើយ តែរថយន្ត
បាន រងការខូចខាត ផ្នែកខាងមុខស្ទើរទាំងស្រុង ខណៈនោះរថយន្តស្រាប់ តែមានអណ្តាត
ភ្លើង បានឆាបឆេះរថយន្តយ៉ាង សន្ធោសន្ធៅ ថែមទៀត ប៉ុន្តែសំណាងល្អគា្មន អ្នករងរបួស
ដល់អាយុជីវិត ឡើយ។
បន្ទាប់ពីកើតហេតុ អ្នករងរបួសត្រូវបញ្ជូនទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យ ចំណែករថយន្ត
ត្រូវ បានសមត្ថកិច្ច មូលដ្ឋាន សហការជាមួយនគរបាល ជំនាញចុះធ្វើ ការវាស់វែង ដកហូត
យកទៅរក្សាទុក នៅសាលារាជធានី ភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ប្រភព ៖ DAP