CamNews

ព័ត៌មានជាតិ 

ស្រវឹងបើករថយន្ត បុក "កំទិច" របំាងដែក ត្រូវសងរដ្ឋ ជាង៣០០០ ដុលា្លរ

ភ្នំពេញ៖ បើកបរក្នុងស្ថានភាពស្រវឹងជោគជាំបណ្តាលឲ្យ បុករនាំងចែកទ្រូង   ផ្លូវបាក់អស់
ចំនួន០៨ផ្ទាំង រថយន្ដ ខូចខាតស្រាល ប៉ុន្ដែវាធ្ងន់កត្រូវសង រនាំងដែកដែល ជាទ្រព្យសម្បត្ដិ
របស់សាលារាជធានីក្នុងមួយ ផ្ទាំង ២០០ដុល្លារ បូកនិងកំហុសនេះ  ត្រូវពិន័យទ្វេដងពោល
សរុបគឺ៣.២០០ ដុល្លារ នេះជាការកំណត់ របស់ច្បាប់ ចរាចរផ្លូវគោក    ដើម្បីព្រមានដល់អ្នក
ស្រវឹងចូលចិត្ដបើក បរចងកំហឹងនិងរនាំងចែកផ្លូវ។

បុរសដែលបើកបរទាំងផ្ទុកសារជាតិស្រវឹងត្រូវបានគេស្គាល់ ឈ្មោះ គឹម សេង ហៅទូច
អាយុ៥៩ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ១៣១ ផ្លូវលេខ១៣៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួល
គោក រាជធានភ្នំពេញ ដោយ សមត្ថកិច្ច រកឃើញផ្ទុកជាតិអាល់កុល ដល់ទៅ ០.៩១ ដែល
ចំនួន នេះតាមច្បាប់អាច ប្រឈមនិង ការ ជាប់ពន្ធនាគារ ទៀតផង។

លោក ស៊ិន សុវណ្ណ នាយរងផ្នែកចរាចរខណ្ឌ សែនសុខបានបញ្ជាក់ថា ហេតុការណ៌គ្រោះ
ថ្នាក់ ចរាចរនេះ បានកើតឡើងកាលពីវេលា ម៉ោង  ២១និង ០០យប់ថ្ងៃទី០៨ ខែមករា  ឆ្នាំ
២០១៣ នៅចំណុចមុខ មណ្ឌល កំសាន្ដវតធ័រផាក លើផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា
ខណ្ឌសែន សុខ រាជធានី ភ្នំពេញ។

លោកនាយរងផ្នែក បានបញ្ជាក់ទៀតថា   មុនពេលកើតហេតុ   គេឃើញរថយន្ដម៉ាកកាម៉ារី
ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1B-2631   ដែលបង្កហេតុ   បើកបរក្នុងទិសដៅពីលិច ទៅ
កើត ក្នុងល្បឿនលឿនហើយបានបុករបាំងចែកទ្រូងផ្លូវពេញមួយទំហឹងបណ្ដាលអោយ បាក់
អស់ចំនួន០៨ផ្ទាំង។ ក្រោយពេលកើតហេតុរថយន្ដត្រូវបានស្ទូចយកទៅទុកនៅសាល  រាជ
ធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់។

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Tags: car accident Phnompenh