(អាមេរិក)៖ Kendall Jenner តារាម៉ូដែលដ៏ល្បីម្នាក់ ត្រូវបានទស្សនាវដ្តី Vogue បានបោះពុម្ពរូបភាពនាង នៅលើគ្របខាងមុខ បង្ហាញពីភាពទាក់ទាញ សម្រាប់ទស្សនិកជន ជាពិសេសអ្វីដែលមនុស្សជាច្រើន ចង់ដឹងនោះ គឺជីវិតស្នេហារបស់នាង។
តារាហូលីវូតវ័យ២០ឆ្នាំរូបនេះ បានផ្តល់បទសម្ភាសន៍ជាមួយនឹង អ្នកយកព័ត៌មាន Vogue magazine ថា កាលពី២ឆ្នាំមុននាង មិនមានមិត្តប្រុសទេ មានន័យថា Harry Styles ដែលជាដៃគូ វ័យ២២ឆ្នាំរបស់នាងនោះ មិនមែនជាមិត្តប្រុសនាងឡើយ។
ការចេញមុខប្រកាសបែបនេះ Kendall Jenner ចង់បញ្ជាក់ថា នាងនិង Harry Styles មិនបានចុះសម្រុងគ្នា ក្នុងជីវិតជាដៃគូស្នេហាទេ ទោះបីជាពីរបីឆ្នាំកន្លងទៅនេះ សារព័ត៌មានជាច្រើន តែងប្រម៉ាញ់បានរូបភាពអ្នកទាំងពីរបណ្តើរគ្នា ទៅគ្រប់ទីកន្លែងក៏ដោយ សូម្បីតែឆ្នាំថ្មីក៏ពួកគេមិនឃ្លាតពីគ្នាដែរ តែអ្វីជាការពិតគឺ Kendall Jenner មិនចង់និយាយ ពីជីវិតឯកជនរបស់នាងទេ ជាពិសេសសំណួរទាក់ទងនឹង Harry Styles តែម្តង៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង