(អាមេរិក)៖ តារាស្រីវ័យ២១ឆ្នាំ Kendall Jenner ត្រូវបានអ្នកគាំទ្រនិយាយថា នាងកំពុងរងផល ប៉ះពាល់ ដល់អាជីពការងារជាតារាម៉ូដែល បន្ទាប់ពីមានដំណឹងចចាមអារ៉ាមថា តារាស្រីរូបនេះ ទៅកន្លែងវះកាត់កែសម្ផស្ស ហើយទទួលរងប្រតិកម្មស្បែក ព្រោះតែការដាក់ផ្លាស្ទិក។
នាង Kendall Jenner និងប្អូនស្រីនាង Kylie Jenner អាយុ១៩ឆ្នាំ បានបង្ហាញទស្សនិកជន ពីការពិភាក្សាលើសម្រស់ តាមរយៈបណ្តាញសង្គមដោយ Kylie បាននិយាយពីផ្ទៃមុខថ្មី របស់បងស្រីនាង ដែលមនុស្សជាច្រើនកំពុងគិតថា Kendall កែច្នៃបបូរមាត់ ដោយប្រើថ្នាំចាក់ទើបបណ្តាលឲ្យនាង រងប្រតិកម្ម។
ប៉ុន្តែ Kylie អះអាងថា បងស្រីនាង នៅតែទទួលបានការគាំទ្រខ្លាំងដដែល ព្រោះមនុស្សជាច្រើន បានកក់ការសម្តែងរបស់ Kendall Jenner ដែលគ្មានអ្វីជាឧបសគ្គ ដល់អាជីពនាងឡើយ ទោះបីជាអ្នកខ្លះយល់ថា ការសម្តែងរបស់នាង ហាក់ដូចជាស្ងាត់បន្តិចក្តី៕