CamNews

កំសាន្ត 

Jo Kwon សមាជិកក្រុម 2AM ត្រូវបានគេប្រទះឃើញ ចូលបារខ្ទើយ នៅប្រទេសថៃ

ថ្មីៗនេះរូបថតរបស់ តារាចំរៀងប្រុស សមាជិកក្រុម 2AM Jo Kwon ដែលត្រូវគេថតបាន នៅ
ឯប្រទេសថៃ ធ្វើអោយគេភ្ញាក់ផ្អើលជាខ្លាំង ។ អ្វីដែលធ្វើអោយគេភ្ញាក់ផ្អើលនោះគឺ រូបថតទាំង
នោះត្រូវគេថតបាន នៅឯបារខ្ទើយ ធ្វើអោយគេសង្ស័យពីភេទរបស់ Jo Kwon ។



យោងទៅតាមរូបថត ដែលត្រូវបានគេហទំព័រ Donga ផ្សព្វផ្សាយនោះ យើងសង្កេតឃើញថា
Jo Kwon ពាក់អាវយឺតសរ វាលក្លៀក លេចចេញរូបសាក់ថ្មីរបស់ខ្លួន គួបផ្សំជាមួយរូបរាង និង
កាយវិការក្នុងរូបនេះ ច្បាស់ណាស់ថាគេជា Jo Kwon ។ រូបខាងលើនេះ ត្រូវបានគេកត់សំគាល់
ថា ដូចរូបថតដែល Jo Kwon បានបង្ហោះនៅក្នុងគណនី Instagram របស់គាត់ដែលបានបង្ហោះ
ពេលដែល Jo Kwon ទៅលេងប្រទេសថៃ ។



រូបថតថ្មីៗមួយចំនួនទៀត ត្រូវបានអ្នកគាំទ្ររបស់ Jo Kwon បំបិទចោលហើយនិយាយថា វាមិន
មែនជារឿងពិតនោះទេ ។ គួរបញ្ជាក់ផងដែរថា Jo Kwon គឺជាតារាប្រុស ដែលចូលចិត្តធ្វើចរិក
ម្ញិកម្ញ៉ក់ ទន់ជ្រាយដូចមនុស្សស្រីអញ្ចឹង ហើយដោយរូបភាពមួយនេះទៀត កាន់តែធ្វើអោយគេ
សន្និដ្ឋានថា Jo Kwon គឺជាមនុស្សភេទទី ៣​ ៕

 


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: jo kwon star kpop singer 2am korea thailand