CamNews

ទេសចរណ៍ 

ទេសចរណ៍៖ សក្តានុពលដើមត្នោត ខេត្តកំពង់ស្ពឺ


ខេត្តកំពង់ស្ពឺមានផ្ទៃដី ៦ ៩៦៩.៧១ គីឡូម៉ែតការ៉េ ដែលមាន ១​៣៥៨ភូមិ ៨៧ឃុំ និង៨ស្រុក។
ខេត្តនេះត្រូវបានចាត់ទុកជាខេត្តដែលមានសក្តានុពលដើមត្នោតច្រើនជាងគេប្រចាំប្រទេសកម្ពុជា។

ដើមត្នោតគឺជារុក្ខជាតិដំណាងឲ្យជាតិខ្មែរមួយ ដែលមានតាំងពីបុរាណកាលមកម្លេះ។ ដើមត្នោត
បានផ្តល់នូវគុណប្រយោជន៍ជាច្រើនដល់ ប្រជាជនកម្ពុជា ទាំងឬស ដើម ស្លឹក ផ្លែ និងផ្កា។

សព្វថ្ងៃដើមត្នោត នៅខេត្តកំពង់ធំនៅសល់ទំនេចំនួនប្រហែល  558,789 ដើម និង 311,132 ដើម
ទៀតត្រូវបានប្រើប្រាស់សម្រាប់អាជីវកម្ម (យោងតាមគេហទំព័រ www.tpd.gov.kh) ដែលក្នុងនោះ
ផលិតផលស្ករត្នោតមានចំនួន 12,445តោន ក្នុងមួយឆ្នាំ។

ដោយឡែក ខេត្តកំពង់ធំក៏មានតំបន់ទេសចរដ៏ល្បីៗផងដែរ ដូចជា ឧទ្យានជាតិគីរីរម្យ រមណីយដ្ឋាន
អំពែភ្នំ ទឹកធ្លាក់ចំបក់ រមណីយដ្ឋានទេទឹកពោះ  រមណីយដ្ឋានភ្នំព្រៃខ្មែរ...សំរាប់ភ្ញៀវទេសចរកំសាន្ត
ប៉ុន្តែបើបានមកដល់ខេត្តនេះហើយ សូមកុំភ្លេចភ្លក់រស់ជាតិនូវផលិតផលដែលធ្វើពីដើមត្នោតទាំង
ឡាយផងដូចជា នំត្នោត ទឺកត្នោត ផ្លែត្នោត បង្អែមបបរត្នោត... គឺពិតជាឈ្ងុយឆ្ងាញ់ពិសារ៕

ដោយ៖ មិនា
ប្រភព៖ tour


Tags: tour Kompong Speu