(កំពង់ស្ពឺ)៖ លោកយាយពិការជើងម្នាក់បានស្លាប់ ក្នុងភ្លក់ភ្លើងយ៉ាងអាណោចអាធ័ម ដោយសាររន្ទះបាញ់ចំផ្ទះរបស់គាត់ បណ្តាលឱ្យឆេះខ្ទេចគ្មានសល់ នៅល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិឬស្សី ឃុំ ជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោកវរសេនីយ៍ទោសាយ ប៊ុនថន អធិការនគរបាលស្រុកភ្នំស្រួចបានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះថា «កាលពីល្ងាចមិញ មានភ្លៀងធ្លាក់មួយមេធំលាយជាមួយខ្យល់កន្ត្រាក់ និងរន្ទះបាញ់ទៅលើឈ្មោះ មែង ឡុង អាយុ៦៩ឆ្នាំ ភេទស្រី នៅភូមិ ព្រៃឫស្សី ឃុំជាំសង្កែ បណ្តាលឲ្យស្លាប់ និងឆេះផ្ទះអស់១ខ្នង ទំហំ៤ម៉ែត្រ×៥ម៉ែត្រ ធ្វើអំពីឈើ ប្រក់សង្ក័សី ជញ្ជាំងបាំងស្បូវ»។
លោកបន្តថា ពេលកំពុងភ្លៀងធ្លាក់មានផ្លេកបន្ទោលពេលនោះជនរងគ្រោះ នៅក្នុងផ្ទះស្រាប់មានរន្ទះបាញ់ចំផ្ទះរបស់គាត់បណ្តាលឱ្យយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យគាត់ត្រូវភ្លើងឆេះស្លាប់ ក្នុងភ្នក់ភ្លើងយ៉ាងវេទនាជាទីបំផុត។
បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី