CamNews

តារា 

ស្រីស្អាតម្នាក់នេះ មានមុខមាត់ ដូចនិងព្រះនាង Elsa ក្នុងរឿង Frozen អញ្ចឹង

យើងមិនដឹងថា អ្នកច្នៃនិងគូរូប របស់ Elsa នៅក្នុងរឿង Frozen បានគំនិតមក ពីណានោះទេតែស្រី ស្អាតម្នាក់នេះពិតជា មានមុខមាត់ដូចនិង Elsa ខ្លាំងណាស់ ។



Anna Faith គឺជាស្រីស្អាតវ័យ ១៨ ឆ្នាំម្នាក់ រស់នៅរដ្ឋ Florida សហរដ្ឋអាមេរិក ដែលនាង បានធ្វើ​ ឲ្យទស្សនិកជន ដែលនៅលើអ៊ីនធើណេត មានការចាប់ អារម្មណ៍ជាខ្លាំង ដោយសារតែ សម្រស់ របស់នាង ពិតជាស្អាតហើយ មានមុខមាត់ដូច Elsa ទៀត ។ ដោយសារតែ អំណោយផល បែប នេះនាងក៏ចាប់ផ្តើម តែងខ្លួនដូច Elsa ជាច្រើនដង ហើយវាកាន់តែ ធ្វើអោយទស្សនិកជន កាន់តែ ចាប់អារម្មណ៍ឡើង ។ សូម្បីតែពេលនាង ទៅជប់លៀង ក៏នាងស្លៀកពាក់ ដូច Elsa ដែរ ។ តើ ទស្សនិកជន គិតថា Anna Faith ស្អាតដូច Elsa ដែរឬទេ?


 

-Elsa និង Anna (មិត្តភក្តិរបស់នាងឈ្មោះ Brittany)

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ eonline 


Tags: star movie model anna faith elsa frozen