CamNews

តន្រ្តី 

2NE1 ឡើងសំដែងប៉ុស្ត៍ KBS ជាលើកដំបូង បន្ទាប់ពីបាត់មុខអស់ ៣ ឆ្នាំ

បន្ទាប់ពីបាត់មុខ ពីឆាកតន្ត្រីទូរទស្សន៍ អស់រយៈពេល ៣ ឆ្នាំរួចមក ក្រុមចំរៀងនារី 2NE1 បាន
ត្រៀមខ្លួន ចេញបទថ្មីមួយទៀត ហើយក៏កំពុងត្រៀមខ្លួនឡើងសំដែង ជាថ្មីផងដែរ ។



ស្របពេលជាមួយនិង ការត្រៀមចេញបទថ្មី ដែលមានចំណងជើងថា " Do You Love Me "
2NE1 ក៏បានត្រៀមឡើងឆាកសំដែង ក្នុងកម្មវិធីប្រគំតន្ត្រីប្រចាំសប្តាហ៍ របស់ទូរទស្សន៍កូរ៉េ
KBS " Music Bank " ជាលើកដំបូងនៅថ្ងៃទី ៩ សីហា បន្ទាប់ពីបាត់មុខអស់រយៈពេល ៣ ឆ្នាំ ។

យើងនៅចាំបានថា ការសំដែងរបស់ក្រុមចំរៀង 2NE1 លើកឆាកតន្ត្រី Music Bank ចុងក្រោយ
បង្អស់គឺ កាលពីខែតុល ២០១០ ។ ទស្សនិកជន ក៏បានរង់ចាំទស្សនាតារាថ្មី ជាសិស្សប្អូនរបស់
2NE1 គឺ Kang Seung Yoon  ផងដែរ ។ 2NE1 ក៏បានប្រាប់ដែរថា ពួកនាងមានគំរោង ក្នុងមួយ
ខែ ចេញបទថ្មីមួយ រហូតដល់ខែតុលា ដែលជាពេលបញ្ចេញ Album ថ្មី ដូចនេះសូមទស្សនិកជន
រង់ចាំតាមដានទស្សនាទាំងអស់គ្នា ។

 


ដោយ ៖ លីលី
ប្រភព ៖ allkpop 


Tags: 2ne1 new music video mv music singer star kpop kbs music bank