CamNews

ព័ត៌មានជាតិ 

លោកវរសេនីយ៍ត្រី សារុំ សារ៉ាវុធ ស្រឹវឹងស្រា បើករថយន្ត បុកគេហើយ ព្យាយាម រត់គេចខ្លួន

ភ្នំពេញ៖ លោកវរសេនីយ៍ត្រី សារុំ សារ៉ាវុធ បានបើករថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស ស៊េរី
៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល 2.7927 ក្នុងល្បឿនយ៉ាងលឿន រេចង្កូតបុករថយន្ត
កូរ៉េមួយតោនកន្លះ ដែលចតនៅស្ងៀមតាមបណ្តោយផ្លូវលេខ១០៥ ក្នុងសង្កាត់បឹងកេងកងទី៣
ខណ្ឌចំការមន បណ្តាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ រួចរថយន្តបង្កបានព្យាយាម បើករត់
គេចខ្លួនរហូត ទៅដល់ចំណុចផ្លូវលេខ៣៥០ កែង១៤៣ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន
ទើបត្រូវកម្លាំងនគរបាលមូលដ្ឋាន ឃាត់រថយន្តជាប់។ ហេតុការណ៍នេះកើតឡើង កាលពី វេលា
ម៉ោង ២៣និង៤០នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ លោក វរសេនីយ៍ត្រី សារុំ សារ៉ាវុធ បានបើក
រថយន្ត ស្ថិតក្នុងស្ថានភាពស្រវឹងស្រា តាម បណ្តោយផ្លូវ១០៥ ក្នុងទិសដៅពីត្បូងទៅជើង ហើយ
រេចង្កូត បុករថយន្តកូរ៉េមួយតោនកន្លះ ដែលចតស្ងៀមនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យ ក្បាលរថយន្ត
ឡិចស៊ីស រងការខូចខាតយ៉ាងដំណំ ប៉ុន្តែម្ចាស់រថយន្ត បានព្យាយាមបើករត់គេចខ្លួន រហូតទៅដល់
ចំណុចផ្លូវលេខ ៣៥០កែង១៤៣ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ក៏ត្រូវសមត្ថកិច្ចមូលដ្ឋាន
ដេញព័ទ្ធចាប់បានភ្លាមៗ។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅអន្តរាគមន៍ សម្របសម្រួលរវាងភាគី រថយន្តបង្ក
ហេតុ ជាមួយនិងម្ចាស់រថយន្តកូរ៉េមួយតោនកន្លះ ដោយលោកវរសេនីយ៍ត្រី សារុំ សារ៉ាវុធ មិនចង់
ឲ្យមានរឿងវែងឆ្ងាយ ខ្លាចដឹកឮដល់ថ្នាក់ធំ លោកបានសងប្រាក់ទៅឲ្យម្ចាស់រថយន្ត កូរ៉េមួយតោន
កន្លះចំនួន២០០ដុល្លារ ជាការបញ្ចប់រឿង៕

www.dap-news.com

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ