ថៃ ៖ ជាការពិតណាស់ មិត្តដែលស្រលាញ់គ្នា ទោះបីមានរឿងអន់ចិត្ត ឈ្លោះគ្នា ខឹងគ្នាជាច្រើនលើក ច្រើនសារ រាប់មិនអស់ក៏ដោយ មិត្តភាពក៏នឹងត្រលប់ទៅត្រូវរូវគ្នាវិញដូចដើម គ្រាន់តែយូរនឹងឆាប់ប៉ុណ្ណោះ ។
ទទ្ទឹមនឹងនេះផងដែរ យើងក្រលេកមកមើលមិត្តភាពរបស់តារាសម្តែងថៃ ២ ដួងគឺនាង Janie Tien Phosuwan និងនាង Woonsen Virithipa Pakdeeprasong បាននិយាយរកគ្នានៅក្នុងមង្គលការរបស់ Pok និង Margie ដោយសារតែនាង Nana Rybena ជួយអោយអ្នកទាំងពីរ និយាយស្វាគមន៍ ខណៈពេលដែលមិត្តភាពរបស់អ្នកទាំងពីរក៏មិនទាន់ដាច់អាល័យពីគ្នាដែរ ។
ដើមឡើយ នាង Janie Tien Phosuwan បានប្រកាសថា នឹងបញ្ចប់មិត្តភាពជាមួយនិង Woonsen កាលពីពាក់កណ្តាលឆ្នាំ ២០១៧ ដោយសារតែមិត្តរបស់នាង បានណែនាំមិត្តស្រីថ្មីម្នាក់ទៀតអោយទៅអតីតមិត្តប្រុសរបស់ Janie គឺលោក Keung Chalermchai ទើបធ្វើឲ្យតារាស្រីរូបនេះក្តៅចិត្តមួយភ្លែត ។
គួរបញ្ជាក់ឲ្យដឹងថា មុនត្រលប់ទៅនិយាយគ្នាម្តងទៀត នាង Janie និង Woonsen មិនបាននិយាយគ្នា ឬស្វាគមន៍អ្វីនោះទេ ពេលឃើញគ្នានៅក្នុងពិធីមង្គលការដំបូង ប៉ុន្តែ នាង Nana Rybena បានធ្វើឲ្យអ្នកទាំងពីរ ចាប់ដៃគ្នា និងត្រលប់មកធ្វើជាមិត្តជាមួយគ្នាជាថ្មីម្តងទៀត ៕
នាង Woonsen Virithipa Pakdeeprasong
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook