ថ្មីៗនេះ មានពាក្យចចាមអារាមថា Kemy សមាជិកក្រុម A.KOR សុំទោស Park Boom ចំពោះបទចំរៀងដែលឡកលើយដាក់ Park Boom តាមរយៈគណនី SNSរបស់នាង។ ទោះបីជាយ៉ាងណា ក៏ដោយ បញ្ហានេះត្រូវបានគេលើកឡើងថាមានអ្នកក្លែងបន្លំឈ្មោះរបស់នាង។
នៅលើគណនី SNS របស់នាង មានសំដីសុំទោស Park Boom ជាច្រើនដូចជា៖ ខ្ញុំពិតជាមិនបាន ដឹងថាបញ្ហានេះកាន់តែរីកធំឡើងដូច្នេះសោះ..... ខ្ញុំពិតជាសុំទោសដល់អ្នកគាំទ្ររបស់ 2NE1 និង Park Boom.... ខ្ញុំពិតជាសុំទោសអ្នកទាំងអស់គ្នាជាខ្លាំង..... សូមបន្តគាំទ្រ A.KOR បន្តទៀត។
ខណៈពេលដែលរឿងអាស្រូវនេះកាន់តែរីកធំឡើង ភ្នាក់ងាររបស់ A.KOR ត្រូវបានទំនាក់ទំនង ដើម្បីបញ្ជាក់ ឲច្បាស់ពីការសុំទោសដែលគ្មានភស្តុតាងបែបនេះ។ ពួកគេបានប្រាប់សារពត៌មាន SBS CNBC ថា៖ ថ្មីៗនេះ Kemy មិនមានវត្តមាននៅលើ SNS នោះទេ ដូច្នេះអ្នកដែលសុំទោស Park Boom នៅលើគេហទំព័រ Twitter និង Instagram គឺជាអ្នកក្លែងបន្លំឈ្មោះរបស់ Kemy។
ប្រែសំរួលដោយ៖ មុន្នី
ប្រភព៖ allkpop