CamNews

តារា 

អីយ៉ា! លឺថាSooyoung សមាជិកក្រុមSNSD ជិតរៀបការហើយ?

កាលពីថ្ងៃទី​៣​ សីហា កន្លងទៅនេះ តារាសំដែងលោកJung Kyung Ho បានលេចមុខក្នុងកម្មវិធី ប៉ុស្តិ MBC Section TV ហើយដូចជាមានការអៀនប្រៀននៅពេលដែលនិយាយដល់រឿងស្នេហា របស់គាត់។


ក្នុងកិច្ចសំភាសន៏ អ្នកយកការណ៏បានសូរគាត់ពីរឿងឆ្កែរបស់គាត់។
អ្នកយកការណ៏៖ " ខ្ញុំបានលឺថា លោកចិញ្ចឹមឆ្កែមួយក្បាលឈ្មោះថា Ho Young។ តើវាជាការផ្សំគ្នា រវាងឈ្មោះរបស់លោក និង Sooyoung មែនដែររឺទេ?"
Jung Kyung Ho៖ "បាទ ពិតមែនហើយ"


កាលពីមុន Kyung Ho ធ្លាប់បាននិយាយពីគោលបំនងរៀបការរបស់គាត់។ រំលឹកឡើងវិញពីរឿងនេះ ធ្វើឲពិធីករចង់ដឹងជាខ្លាំង ថាតើKyung Ho ពិតជាចង់សុំSooyoung រៀបការមែនដែររឺទេ?​ Kyung Ho ឆ្លើយដោយទឹកមុខអៀនប្រៀនថា៖ បាទ ពិតជាអញ្ជឹងមែន។

Kyung Ho​ និងSooyoung  មានទំនាក់ទំនងស្នេហាពីរបីខែមកហើយ ប៉ុន្តែមានពាក្យចចាមអារាមថា ពួកគេទាំងពីរទាក់ទងគ្នាតាំងពីឆ្នាំ២០១៣ មកម្លេះ។ អ្នកគាំទ្រជាច្រើនយល់ថា ការរៀបការរបស់ ពួកគេទាំងពីរនឹងលេចឡើងក្នុងពេលឆាប់ៗនេះហើយ។

 


ប្រែសំរួលដោយ៖ មុន្នី
ប្រភព៖ kenh14 


Tags: Jung Kyung Ho Sooyoung korean stars kpop stars